ភ្លេចម៉ូតូចោលក្រៅផ្ទះមួយយប់ត្រូវចោរលួចបាត់

ប៉ៃលិន ៖ ម៉ូតូមួយគ្រឿងត្រូវចោរមិនស្គាល់មុខលួចយកទៅបាត់ បន្ទាប់ពីម្ចាស់ម៉ូតូបានភ្លេចម៉ូតូទុកនៅខាងក្រៅផ្ទះមួយយប់ ដោយបានទុកសោនៅជាប់នឹងម៉ូតូលុះដល់ព្រឹកឡើងទើបដឹងថាបាត់ម៉ូតូតែម្តង នៅចំណុចភូមិថ្នល់កែង ឃុំ អូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ ២០២១។

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូច ស៊ីថា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-9572។ មូលហេតុម្ចាស់ម៉ូតូបានភ្លេចម៉ូតូទុកនៅខាងក្រៅផ្ទះមួយយប់ ដោយបានទុកសោនៅជាប់នឹងម៉ូតូលុះដល់ព្រឹកឡើងទើបដឹងថាបាត់ម៉ូតូតែម្តង។ បន្ទាប់មកបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសជួយស្រាវជ្រាវរកជនល្មើស។

បច្ចុប្បន្នកម្លាំងប៉ូលិសផ្នែកជំនាញស្រុកសាលាក្រៅ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពុងស្រាវជ្រាវស៊ើបអង្កេតរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread