លោក Jose Mourinho ចោទកីឡាកររបស់ Tottenham ថា លេងមិនអស់សមត្ថភាព

        លោក Jose Mourinho បានរិះគន់កីឡាករជាច្រើនក្នុងចំណោមកីឡាករសំខាន់ៗរបស់លោកថា លេងមិនអស់សមត្ថភាព អំឡុងពេលប្រកួតជាមួយក្រុម Arsenal កាលពីថ្ងៃអាទិត្យ។

        ក្រុម Spurs មានឱកាសនាំមុខមុនតាមរយៈគ្រាប់បាល់របស់កីឡាករ Erik Lamela ប៉ុន្តែកីឡាករ Martin Odegaard រកបានគ្រាប់បាល់ស្មើសម្រាប់ក្រុម Arsenal នៅចុងតង់ទី១ ។ ខ្សែប្រយុទ្ធ Alexandre Lacazette រកបានគ្រាប់បាល់ប៉េណាល់ទីទាំងចម្រូងចម្រាសសម្រាប់ក្រុម Arsenal មុនពេលអាជ្ញាកណ្តាលបណ្តេញកីឡាករ Lamela ចេញដោយសារតែទទួលបានកាតក្រហមពីរលើក។

        លោក Jose Mourinho បានអះអាងថា ក្រុមរបស់លោកលេងអន់នៅក្នុងការចាប់ផ្តើមដំបូងជាមួយក្រុម Arsenal ហើយខ្វះភាពស្វាហាប់នៅក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតដ៏សំខាន់បំផុតនៅរដូវកាលនេះ។

        គ្រូបង្វឹករូបនេះបាននិយាយថា " រឿងវិជ្ជមានតែពីរគត់នៅតង់ទី១ គឺថា រកបានគ្រាប់បាល់ដ៏អស្ចារ្យ ប៉ុន្តែការបណ្តោយឲ្យគូប្រកួតតាមស្មើ ១-១ មិនឆ្លុះបញ្ចាំងដល់សភាពដែលគេគ្របសង្កត់យើងនៅតង់ទី១ នោះទេ។ យើងពិតជាលេងអន់មែនទែន" ។

        លោកបន្តថា "កីឡាករសំខាន់មួយចំនួនលេងមិនអស់សមត្ថភាព។ ខ្ញុំមិននិយាយចំថា បុគ្គលណានោះទេ។ ក្នុងឋានៈជាកីឡាករ ខ្ញុំគិតថា យើងមានកំហុស"៕

-->
adverise with khmeread