លោក Thomas Tuchel នៅតែស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀត ខណៈកីឡាករ Timo Werner និង Kai Havertz នៅធ្វើមិនទាន់បានល្អ

        មានការកែប្រែជាបន្តបន្តាប់សម្រាប់គ្រូបង្វឹកថ្មីរបស់ក្លឹប Chelsea ហើយមាន រឿងអស្ចារ្យមួយចំនួនទៀតគ្រោងនឹងកើតមាន។

        តាមរយៈលទ្ធផលស្មើជាមួយក្រុម Leeds លោក Thomas Tuchel សាងស្ថិតិមិនដែលចាញ់យូរបំផុតដល់១២ប្រកួតគឺច្រើនជាងគ្រូបង្វឹកមុនៗរបស់ក្លឹប Chelsea។ នៅក្នុងការដឹកនាំ១០ប្រកួតរបស់លោក ក្រុមនេះរបូតត្រឹមតែ២គ្រាប់ប៉ុណ្ណោះ។ គ្មានប្រវត្តិគ្រូបង្វឹកនៅក្របខណ្ឌ Premier League ដែលរបូតគ្រាប់បាល់តិចជាងនេះទេ។

        មួយរយៈមកនេះ លោក Thomas Tuchel ធ្វើការផ្លាស់ប្តូរប្រព័ន្ធលេង៣៩លើកសម្រាប់ក្រុមរបស់លោក គឺច្រើនជាងគ្រូបង្វឹកណាៗទាំងអស់។ លោកតែងតែធ្វើការផ្លាស់ប្តូរជាប្រចាំ ប៉ុន្តែអំឡុងរដូវកាលដ៏សំខាន់នេះ ហើយការហ្វឹកហាត់មានកម្រិត នោះ វាពិតជាសំខាន់ថា តើគោលការណ៍របស់លោក Tuchel បានបញ្ជ្រាបទៅក្នុងក្រុមរបស់លោកកម្រិតណា។

        លោក Thomas Tuchel បាននិយាយថា "ប្រាកដណាស់ គ្មានពេលដែលត្រូវចាញ់នោះទេ ហើយសូមកោតសរសើរចំពោះកីឡាករនិងជោគជ័យរបស់ក្រុមដែលសម្របខ្លួននិងបោះជំហានយ៉ាងឆាប់រហ័ស"។

        ក្រុម Chelsea នៅពេលនេះហាក់ដូចជារឹងមាំនិងរក្សាបានឃ្លីនស៊ីត៥លើកជា បន្តបន្ទាប់។ ក្តីសង្ឃឹមទទួលបានកៅអីក្នុងក្រុមកំពូលទាំងបួនគឺអាស្រ័យលើសមត្ថភាពរបស់លោក Tuchel ក្នុងការស្វែងរកភាពស៊ីសង្វាក់គ្នា៕

-->
adverise with khmeread