adverise with khmeread Siblings

ការសិក្សា​៖ ឪពុកម្តាយ​ដែល​និយាយ​ស្រឡាញ់​កូន​ស្មើៗ​គ្នា​និង​គ្មាន​កូន​សំណព្វចិត្ត​គឺជា​រឿង​កុហក​

​    ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ឪពុកម្តាយ​ភាគច្រើន​សុទ្ធតែ​មានកូន​សំណព្វចិត្ត​ម្នា​ក់រៀងៗ​ខ្លួន ហើយ​ភាគច្រើន​កូន​សំណព្វ​នោះ​គឺជា​កូនច្បង​។ 

​    ​ការសិក្សា​មួយ​រៀបចំ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ University of California បាន​បង្ហាញថា ក្នុងចំណោម​ឪពុកម្តាយ​ចំនួន ៧៦៨ នាក់​ដែល​គេ​ស្ទាបស្ទង់​មតិ ៧០​ភាគរយ​នៃ​ម្តាយ និង ៧៤​ភាគរយ​នៃ​ឪពុក​បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​មានកូន​សំណព្វចិត្ត​ម្នាក់​មែន​។ 

​    ​មនុស្ស​ប្រមាណ ៣៨៤ គ្រួសារ​ត្រូវបាន​គេ​យកមក​សិក្សា ជាមួយ​អ្នកចូលរួម​ទាំងអស់​គឺ​រស់នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ឪពុកម្តាយ ២ នាក់ និង​កូន ២ នាក់​។ 

​    ​ឪពុកម្តាយ​ទាំងនោះ​មិនបាន​បញ្ជាក់ថា​កូន​មួយណា​ជា​កូន​សំណព្វចិត្ត​ទេ ប៉ុន្តែ​លទ្ធផល​ពី​ការសិក្សា​បានលើកឡើង​ថា កូនច្បង​ភាគច្រើន​គឺជា​កូន​សំណព្វ​។ 

​    ​កូនៗ​ទាំងអស់​ក្នុងការ​សិក្សា​ខាងលើ​ត្រូវបាន​សួរថា​តើ​ពួកគេ​មាន​អារម្មណ៍​ថា​ឪពុកម្តាយ​យកចិត្តទុកដាក់​ខុសប្លែក​ពីគ្នា​ដែរ​ឬ​អត់ និង​ថា​តើ​វា​បាន​ប៉ះពាល់​ដល់​ការឱ្យ​តម្លៃ​ខ្លួនឯង​ឬក៏​អត់​។ 

​    ​កូន​ប្អូន​ភាគច្រើន​បាន​និយាយថា​ពួកគេ​ពុំ​សូវ​មាន​ការឱ្យ​តម្លៃ​ខ្លួនឯង​ទេ ដែល​វា​បង្កឡើង​ដោយសារតែ​ការពេញចិត្ត​របស់​ឪពុកម្តាយ​ទៅលើ​កូនច្បង ដោយ​ពួកគេ​លើកឡើងថា ជាទូទៅ​កូនច្បង​បានទទួល​ការ​ថ្នាក់ថ្នម​ពិសេស​ជាងគេ​៕ 

ប្រភព៖ Independent

adverise with khmeread

មតិយោបល់