ដើម្បីកុំឱ្យគេវ៉ៃនិងដុតបំផ្លាញរោងចក្រព្រោះច្រឡំជាមួយចិន កោះតៃវ៉ាន់ប្រាប់ក្រុមហ៊ុនខ្លួនឱ្យបង្ហូតទង់ជាតិជាបន្ទាន់

ការិយាល័យតំណាងក្រៅផ្លូវការរបស់តៃវ៉ាន់ប្រចាំនៅមីយ៉ាន់ម៉ាបានណែនាំក្រុមហ៊ុនតៃវ៉ាន់ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះឱ្យបង្ហូតទង់ជាតិកោះនេះជាបន្ទាន់និងបិទស្លាកសញ្ញាបញ្ជាក់ថាពួកគេគឺមកពីតៃវ៉ាន់ដើម្បីបញ្ចៀសកុំឱ្យមានការភ័ន្តច្រឡំជាមួយចិន ក្រោយរោងចក្រចិនជាច្រើនត្រូវបានដុតបំផ្លាញ។

ស្ថានទូតចិននិយាយថាបុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងការវាយប្រហារដោយការដុតបំផ្លាញកាលពីថ្ងៃអាទិត្យពីសំណាក់ក្រុមជនមិនស្គាល់អត្តសញ្ញាណទៅលើរោងចក្រកាត់ដេរក្នុងសង្កាត់ហ្លាំងថាយ៉ានៅជាយក្រុងយ៉ាំងហ្គោនហើយខ្លួនបានអំពាវនាវឱ្យមីយ៉ាន់ម៉ាការពារទ្រព្យសម្បត្តិនិងពលរដ្ឋចិន។ 

ចិនត្រូវបានគេមើលឃើញថាកំពុងគាំទ្ររបបយោធាដែលបានឡើងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី។

ក្រសួងការបរទេសតៃវ៉ាន់និយាយនៅថ្ងៃចន្ទនេះថាមានតែក្រុមហ៊ុនតៃវ៉ាន់មួយប៉ុណ្ណោះជាប់នៅក្នុងអំពើហិង្សានេះ ដោយជនជាតិខ្លួនចំនួន ១០ នាក់បានជាប់នៅក្នុងបរិវេណរោងចក្រ ទោះបីជាពួកគេមានសុវត្ថិភាពក៏ដោយ។ ក្រសួងនិយាយថា ការិយាល័យតំណាងរបស់តៃវ៉ាន់នៅក្នុងប្រទេសនេះបានទាក់ទងជាមួយក្រុមហ៊ុនតៃវ៉ាន់បន្ទាប់ពីទទួលបានរបាយការណ៍នៃការវាយប្រហារទៅលើក្រុមហ៊ុនដែលវិនិយោគដោយចិន។

ការិយាល័យស្នើឱ្យអ្នកជំនួញតៃវ៉ាន់ព្យួរសញ្ញាជាភាសាភូមាថា "ក្រុមហ៊ុនតៃវ៉ាន់" នៅតាមរោងចក្ររបស់ពួកគេនិងបង្ហូតទង់ជាតិរបស់ខ្លួននិងពន្យល់ដល់កម្មករក្នុងស្រុកនិងអ្នកជិតខាងថា "ពួកគេជារោងចក្រតៃវ៉ាន់ដើម្បីចៀសវាងអ្នកខាងក្រៅយល់ច្រឡំនិងវាយតម្លៃខុស"៕

-->
adverise with khmeread