អ៊ីតាលីនិងបារាំងផ្ទុះកូវីដធំសាជាថ្មី

អ៊ីតាលីគ្រោងនឹងចាប់ផ្តើមបិទទីក្រុងជាថ្មីនៅថ្ងៃចន្ទនេះ ខណៈដែលមន្ទីរពេទ្យនានាកំពុងតែពុះពារទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺកូវីដ១៩។

នៅតាមព្រំដែនក្នុងប្រទេសបារាំង យន្តហោះពេទ្យពិសេសបានបញ្ជូនអ្នកជំងឺពីផ្នែកសង្គ្រោះបន្ទាន់នៅតំបន់ទីក្រុងប៉ារីសទៅតំបន់មិនសូវមានការឆ្លងកាលពីចុងសប្តាហ៍។

ក្រុមមន្រ្តីបាននិយាយថាតំបន់ប៉ារីសអាចនឹងចូលរួមជាមួយផ្នែកភាគច្រើននៃប្រទេសអ៊ីតាលីក្នុងការដាក់ចេញនូវការបិទទីក្រុងសាជាថ្មី នៅពេលកូវីដ១៩បំលែងខ្លួនធ្វើឱ្យមានអ្នកជំងឺពេញមន្ទីរពេទ្យនិងការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ធ្វើឱ្យកិច្ចប្រឹងប្រែងអសកម្ម។

ប្រធានទីភ្នាក់ងារសុខភាពជាតិលោក Jerome Salomon បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ BFM កាលពីថ្ងៃអាទិត្យថា "ប្រសិនបើយើងត្រូវបិទទីក្រុង យើងនឹងធ្វើវា ។ ស្ថានការណ៍គឺស្មុគស្មាញ តឹងតែង និងកាន់តែអាក្រក់ទៅៗនៅតំបន់ប៉ារីស"។

ទន្ទឹមនឹងនេះជនជាតិអ៊ីតាលីជាច្រើនរួមទាំងអ្នកដែលរស់នៅក្នុងតំបន់ទីក្រុងរ៉ូមនឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការរឹតត្បិតកាន់តែខ្លាំងឡើងចាប់ពីថ្ងៃចន្ទ។

វាកើតឡើងស្ទើរតែមួយឆ្នាំបន្ទាប់ពីប្រទេសអ៊ីតាលីបានក្លាយជាប្រទេសដំបូងបង្អស់របស់ពិភពលោកដែលបានបិទទីក្រុងទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។

ភាគច្រើននៃបណ្តាប្រទេសអឺរ៉ុបឥឡូវនេះឃើញករណីកូវីដចាប់ផ្តើមកើនឡើង នៅពេលដែលវីរុសបំលែងខ្លួនថ្មីនិងការឆ្លងថ្មីៗចាប់ផ្តើមរីករាលដាល៕

-->
adverise with khmeread