អស់រលីង! បុរសនីហ្សេរីយ៉ាម្នាក់ចាប់បានត្រីតម្លៃជាង ២,៦ លានដុល្លារ យកទៅហូបជាមួយមិត្តភក្តិខ្ទេច!

អ្នកនេសាទនីហ្សេរីយ៉ាម្នាក់បានល្បីពេញបណ្តាញសង្គមបន្ទាប់ពីគាត់បានចាប់ត្រីមួយដែលមានតម្លៃ ២,៦៩ លានដុល្លារ ប៉ុន្តែបានហូបវាជាមួយមិត្តភក្តិខ្ទេច ព្រោះគាត់មិនបានដឹងថាវាថ្លៃដល់ម្លឹងទេ។

យោងតាមវេបសាយ Business Insider Africa កាលពីថ្ងៃចន្ទទី១៥មីនាបានឱ្យដឹងថា អ្នកនេសាទដែលមិនបញ្ចេញឈ្មោះនៅក្នុងតំបន់ Andoni នៃរដ្ឋ Rivers State បានចាប់បានត្រី Blue Marlin មួយក្បាលហើយបន្ទាប់មកចែកសាច់ត្រីនេះជាមួយសមាជិកសហគមន៍របស់គាត់។

អ្នកប្រើបណ្តាញសង្គមគឺជាអ្នកដែលបានកំណត់អត្តសញ្ញាណត្រីនេះហើយរកឃើញថាជាធម្មតាវាមានតម្លៃជាង ៣១.៣២៥ ដុល្លារក្នុងមួយផោន (៤,៥ ខាំ)។

លើសពីនេះទៀត ត្រីញី ដែលមានទំហំធំជាងត្រីឈ្មោលអាចមានប្រវែង ៤,៣ ម៉ែត្រនិងមានទម្ងន់ជាង ៩០០ គីឡូក្រាម ខណៈត្រីនេះជាទូទៅមានប្រវែងជាមធ្យម ៣,៣ ម៉ែត្រ។

ត្រី Blue Marlin មានការពេញនិយមខ្លាំងនៅជប៉ុន ព្រោះវាមានសាច់ឆ្ងាញ់អស្ចារ្យ ហើយគេនិយមយកធ្វើជាអាហារឆៅក្នុងមុខម្ហូបស៊ូស៊ី៕ 

-->
adverise with khmeread