គួរឱ្យអាសូរ! បុរសជប៉ុនម្នាក់នេះនៅមិនទាន់បោះបង់ក្តីសង្ឃឹម បន្តតាមរកប្រពន្ធ ដែលបាត់ខ្លួនក្នុងគ្រោះស៊ូណាមីកាលពី ១០ ឆ្នាំមុន

វាមានរយៈពេល ១០ ឆ្នាំមកហើយចាប់តាំងពីលោក Yasuo Takamatsu បានបាត់បង់ភរិយារបស់គាត់ឈ្មោះ Yuko នៅពេលមានរលកយក្សស៊ូណាមីវាយប្រហារទីក្រុង Onagawa ក្នុងអាណាខេត្ត
Miyagi ប៉ុន្តែគាត់នៅតែបន្តស្វែងរកនាងរាល់សប្តាហ៍។

នៅថ្ងៃដែល Yuko បានបាត់ខ្លួនក្នុងឆ្នាំ ២០១១ លោក Yasuo Takamatsu បានទទួលសារជាលើកចុងក្រោយពីនាង។ សារនោះសរសេរថា "តើអ្នកមិនអីទេ? ខ្ញុំ​ចង់​ទៅផ្ទះ"។ គាត់បានតាមរកនាងតាំងពីពេលនោះមក ហើយមិនបញ្ឈប់រកនាងទេរហូតដល់ដង្ហើមចុងក្រោយរបស់គាត់។ វាបានចាប់ផ្ដើមពេលស្វាមីដ៏សោកសៅនេះបានស្វែងរក Yuko នៅលើដីដោយចាប់ផ្តើមពីច្រាំងសមុទ្រ កន្លែងដែលនាងត្រូវបានឃើញចុងក្រោយបន្ទាប់មកនៅតាមឆ្នេរ Onagawa នៅក្នុងព្រៃនិងភ្នំក្បែរៗនោះ ។ ពីរឆ្នាំបន្ទាប់ពីនាងបាត់ខ្លួន លោក Yasuo បានទាក់ទងទៅហាងបង្ហាត់មុជទឹកក្នុងស្រុកដោយស្នើសុំរៀនជំនាញមុជទឹក ដូច្នេះគាត់អាចចាប់ផ្តើមស្វែងរកនាងដោយខ្លួនឯងនៅក្នុងសមុទ្រ។ គាត់បានទៅមុជទឹកប្រចាំសប្តាហ៍អស់រយៈពេល ៧ ឆ្នាំកន្លះដោយរកឃើញសាកសពជិត៥០០នាក់ក្នុងការស្វែងរកនៅក្រោមទឹក។

លោក Yasuo Takamatsu ត្រូវបានជួយក្នុងការស្វែងរកក្រោមទឹកដោយលោក Masayoshi Takahashi ជាគ្រូបង្ហាត់មុជទឹកដែលបានបង្រៀនគាត់ឱ្យមុជទឹក។ គាត់បានតាមដានរាល់ការស្វែងរករបស់លោក Yasuo ដោយកត់ត្រានូវតំបន់ណាដែលគាត់បានចុះមុជ តើជម្រៅប៉ុន្មានដែលគាត់បានចុះមុជ និងរូបរាងនៃការស្វែងរកនីមួយៗរបស់គាត់។ ល។ ទោះបីជាមានការខិតខំរួមគ្នាក៏ដោយ ក៏មិនមានតម្រុយនៃជោគវាសនារបស់ Yuko នោះដែរ។

កាលពីពេលថ្មីៗនេះលោក Yasuo បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា "ខ្ញុំតែងតែគិតថានាងប្រហែលជានៅក្បែរៗនោះ" ។ ក្រៅពីមុជទឹកប្រចាំសប្តាហ៍ បុរសអាយុ ៦៤ ឆ្នាំរូបនេះក៏ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរកនៅក្រោមទឹកសម្រាប់មនុស្ស ២.៥០០ នាក់ ដែលនៅមិនទាន់រាប់បញ្ចូលបន្ទាប់ពីរលកយក្សស៊ូណាមីឆ្នាំ ២០១១ ៕ 

 

-->
adverise with khmeread