មន្ត្រីរាជការជប៉ុនជាច្រើនរូបត្រូវបានដាក់ពិន័យ ក្រោយចេញពីធ្វើការមុនម៉ោងតែ ២ នាទី!

ក្រុមប្រឹក្សាអប់រំរបស់ទីក្រុង Funabashi ក្នុងខេត្ត Chiba បានប្រកាសកាលពីថ្ងៃចន្ទទី១៤មីនាថា ខ្លួនបានដាក់វិន័យបុគ្គលិករដ្ឋចំនួនសម្រាប់ការចាកចេញពីការិយាល័យមុនម៉ោងចំនួន២នាទី។

ពួកគេបានរកឃើញឧបទ្ទវហេតុចេញពីធ្វើការមុនម៉ោងចំនួន ៣១៦ ករណីចាប់ពីខែឧសភាឆ្នាំ ២០១៩ រហូតដល់ខែមករាឆ្នាំ ២០២១ ។

យោងតាមក្រុមប្រឹក្សាអប់រំ នៅពេលសួរថាហេតុអ្វីបានជាពួកគេឆាប់ចេញពីធ្វើការមុនម៉ោងមុនពេលបញ្ចប់ការងាររបស់ពួកគេ បុគ្គលិករដ្ឋទាំងនោះនិយាយថាពួកគេចង់ទៅផ្ទះឱ្យបានឆាប់។ ប្រសិនបើពួកគេខកខានរថយន្តក្រុងនៅម៉ោង ៥ និង ១៧ នាទី រថយន្តក្រុងបន្ទាប់ត្រូវរង់ចាំដល់ទៅ ៣០ នាទី។

អ្នកចេញពីធ្វើការមុនម៉ោងនឹងត្រូវពិន័យជាមួយនឹងការកាត់បន្ថយប្រាក់ខែមួយភាគដប់សម្រាប់រយៈពេលបីខែ។ ការកាត់បន្ថយប្រាក់ខែនេះត្រូវគេរំពឹងថានឹងប្រគល់ទៅក្រុមប្រឹក្សាអប់រំ ដែលមានទឹកសរុបប្រាក់ ១.២៦០ ដុល្លារ៕

-->
adverise with khmeread