ភ្លើងឆេះឃ្លាំងគារធីនៅខណ្ឌសែនសុខ ដោយសារជាងផ្សារដែក

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅឃ្លាំងគារធី ស្ថិតនៅផ្លូវសម្ដេចជាស៊ីម  ភូមិព្រៃមូល សង្កាត់ក្រាងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង៣ និង៥នាទីរសៀលថ្ងៃចន្ទទី១៥ ខែមីនា ឆ្នាំ២០២១ បណ្តាលឱ្យឆេះក្រដាសកេសមួយចំនួន។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ អ៊ុយ ប៊ុនហ៊ិ ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរ​ម្ចាសឃ្លាំង, ប្រភេទសំណង់​ដែលឆេះសង់អំពីថ្មប្រកស័ង្កសី មានទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតក្រដាសកេះដាកឥវ៉ាន់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ មូលហេតុ​ជាងផ្សារដែកបង្កជាអគ្គីភ័យកើតឡើង។

នាឱកាសនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន​០២ គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើ០៨ម៉ែត្រគូប ហើយបានពន្លត់ចប់​នៅម៉ោង០៣និង២០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល៕


 

-->
adverise with khmeread