adverise with khmeread Zuckscreenyellow

ស្ងាត់ៗ Mark Zuckerberg បង្ហាញ App ហ្វេ​ស​ប៊ុ​ក​ថ្មី "​ពណ៌​លឿង​" ដែលមាន​លក្ខណៈពិសេស​ជាច្រើន​

​    ​កម្មវិធី Facebook កំណែ​ថ្មី​ពណ៌ "​លឿង​" ដ៏​សម្ងាត់​មួយ​ត្រូវ​បានបង្ហាញ​ដោយ​លោក Mark Zuckerberg ដោយផ្ទាល់​។ នេះ​បើ​យោងតាម​វេ​ប​សាយ Independent ចេញផ្សាយ​ថ្ងៃទី ១២ ខែមេសា​នេះ​។ 

​    ​អំឡុង​ការផ្សាយ​ផ្ទាល់​តាម​កម្មវិធី Facebook Live ដើម្បី​បង្អួត​លក្ខ​ណៈស​ម្ប​តិ្ត​ថ្មីៗ​នៃ​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​អ៊ី​ន​ធឺ​ណេ​ត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook រូបនេះ​ក៏បាន​បង្ហាញ​កម្មវិធី​សម្ងាត់​កំណែ​ថ្មី ដែល​ក្រុមហ៊ុន​ប្រើ​ដើម្បី​ធ្វើតេស្ត​លក្ខណៈសម្បត្តិ​ថ្មីៗ​ដែល​នឹង​ចេញ​នៅពេល​ខាងមុខ​ផងដែរ​។ 

​    ​លក្ខណៈសម្បត្តិ​ពិសេស​បំផុត​របស់​កម្មវិធី​ថ្មី​ពណ៌​លឿង​នេះ​គឺ​ផ្ទៃ Interface កែច្នៃ​ថ្មី​ទាំងស្រុង​សម្រាប់​បង្ហោះ​នៅលើ​វេ​ប​សាយ​។ កម្មវិធី​កំណែ​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង និង​អាចឱ្យ​មនុស្ស​បង្ហោះ​ប្រភេទ Media ក្នុង​ទម្រង់​ថ្មី​សន្លាង​មួយ​។​

​    ​លក្ខណៈសម្បត្តិ​ពិសេសៗ​ទាំងនោះ​រួមមាន ជម្រើស​ក្នុងការ​បង្ហោះ​រូបភាព​ចលនា GIF និង​តន្ត្រី​ប្រកបដោយ​ភាពងាយស្រួល​បំផុត ដែល​ពីមុនមក​ការ​បង្ហោះ​របស់​អ៊ីចឹងៗ​គឺ​មិន​ងាយស្រួល​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់