ឃាត់ជនសង្ស័យ២នាក់ គាស់តូបវេរប្រាក់វីងលួចទ្រព្យសម្បត្តិនៅចំណុចស្រុកថ្មគោល​

បាត់ដំបង ៖ លោកវរសេ​នីយ៍ឯក​ ផង់​ សុភាព​ អធិការ​ប៉ូលិសស្រុកថ្ម​គោលរួមគ្នាជាមួយកម្លាំងប៉ូលិសការិ​យាល័​​យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត​ នៅថ្ងៃទី១៤​ ខែ​មីនា​ ឆ្នាំ​២០២១ បានឃា​ត់​ខ្លួនជនស័ង្ស​យ២នាក់ គាស់តូបវេរប្រាក់វីងលួចទ្រព្យសម្បត្តិនៅចំណុចស្រុកថ្មគោល​ ខេត្តបាត់​ដំបង។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ​ ឡា ពោ ​ភេទប្រុស អាយុ១១​ឆ្នាំមានទីលំនៅភូមិចំការសំ​រោង២ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង​ ​ខេត្តបា​ត់ដំបង​ និងឈ្មោះ​ ម៉ៅ​ កុសល​ ភេទប្រុស​ អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដ​ ដែលជនសង្ស័យខាងលើបានប្រព្រឹ​ត្តិ​ សកម្មភាពលួច​មានស្ថានទម្ងន់​ទោស​ គាស់តូបវេរប្រាក់វីងលួចទ្រព្យសម្បត្តិ នៅ​ស្រុកថ្មគោល​ ខេត្តបាត់​ដំបង​។ 

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០​២១ វេលាម៉ោង០២ និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣​ ខែ​មីនា​ ឆ្នាំ​២០២១​ នៅចំ​ណុ​​ច ក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានចោរគាស់តូបវេប្រាក់វីង មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិន​ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូល​ក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេរប្រាក់វីងគាស់ថត​ទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង​លើ ​ប្រមូលយកបានប្រាក់រៀលប្រមាណជា០១លានរៀល និងក្រវិលកំប៉ុងស្រាបៀរដែលត្រូវង្វាន់មួយចំនួន។ 

សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅ​ពិនិត្យកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរហូ​ត​ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ជាបន្តបន្ទាប់នាថ្ងៃទី១៤ មីនា ឆ្នាំ២០២១កន្លងទៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូប​នេះបានសារភាពថា «ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលើពិតប្រាកដមែន»។ ពេលនេះសមត្ថកិច្ចបានរៀបចំ​បញ្ជូនមក​ការិយាល័យជំនាញ​ដើម្បីអនុវត្តតាមច្បាប់៕

-->
adverise with khmeread