Donny van de Beek ចង់ចាកចេញពីក្លឹប Manchester United ដោយសារមិនសូវបានបង្ហាញមុខ

        តាមព័ត៌មានថា កីឡាករ Donny van de Beek ត្រៀមចាកចេញពីក្លឹប Manchester United  បន្ទាប់ពីចូលរួមបានមួយរដូវកាល ដោយសារតែកង្វះពេលវេលាបង្ហាញសមត្ថភាព ចាប់តាំងពីផ្ទេរពីក្លឹប Ajax ក្នុងតម្លៃផ្ទេរ ៤០ លានផោន។

        ខ្សែប្រយុទ្ធរូបនេះ គឺជាកីឡាករដែលក្លឹប United បានចំណាយប្រាក់ច្រើន ដើម្បីផ្ទេរមកចូលរួមកាលពីរដូវក្តៅ ប៉ុន្តែកីឡាកររូបនេះខកខានមិនបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ដោយបានបង្ហាញមុខពីដើមតង់ត្រឹមពីរលើកនៅក្របខណ្ឌ Premier League ។

        កីឡាករសញ្ជាតិហូឡង់ដែលកំពុងខកចិត្តនេះគ្រោងនឹងចរចាជាមួយនាយករងប្រតិបត្តិក្លឹបលោក Ed Woodward មុនពេលបញ្ចប់រដូវកាល ប៉ុន្តែចង់ចាកចេញពីក្លឹប Old Trafford ដើម្បីចាប់ផ្តើមអាជីពរបស់ខ្លួនឡើងវិញ។

        Van de Beek បានចាប់ផ្តើមបង្ហាញមុខដំបូង ១១ ប្រកួត ចំណែក ១៥ ប្រកួតផ្សេងទៀតបានត្រឹមបង្ហាញមុខជាកីឡាករបម្រុង ស្របពេលលអ្នកចាត់ការ Ole Gunnar Solskjaer ពិចារណារកជម្រើសខ្សែបម្រើម្នាក់ទៀត។

        គេនិយាយថា ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះបារម្ភអំពីកង្វះពេលវេលាលេងដែលអាចប៉ះពាល់ដល់ឱកាសបង្ហាញមុខនៅក្នុងក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រ កួតនៅក្នុងព្រឹត្តិការណ៍ Euros នៅរដូវក្តៅនេះ៕

-->
adverise with khmeread