ក្លឹប Manchester United ប្រហែលជាត្រូវលក់កីឡាករ៤ រូប ដើម្បីបង្កើនថវិកាសម្រាប់កសាងក្រុមថ្មី

        លោក Ole Gunnar Solskjaer អាចនឹងប្រកាសលក់កីឡាកររបស់លោកចំនួនបួនរូបនៅរដូវក្តៅនេះ ដើម្បីបង្កើនថវិកាយកមកពង្រឹងក្រុម Manchester United ។

        កីឡាករ  Jesse Lingard, Juan Mata, Phil Jones និង Diego Dalot អាចនឹងត្រូវចាកចេញពីក្លឹប United នៅរដូវកាលទិញដូរនាពេលខាងមុខនេះក្នុងតម្លៃសរុប ៦០ លានផោន។

        តាមព័ត៌មានថា លោក  Ole Gunnar Solskjaer  ទទួលបានថវិការត្រឹម ៨០ លានផោនប៉ុណ្ណោះ ដើម្បីចំណាយនៅរដូវកាលទិញដូរបន្ទាប់ ដែលមិនគ្រប់គ្រាន់ដើម្បីរុះរើក្រុម United ។ ដូចជាក្លឹបផ្សេងៗទៀតដែរ ក្លឹប United រងផលប៉ះពាល់ធ្ងន់ ធ្ងរដោយសារវិបត្តិហិរញ្ញវត្ថុដោយសារការរីករាលដាល់ជំងឺកូវីដ។

        កាលពីរដូវក្តៅឆ្នាំមុន លោក  Solskjaer បានចំណាយប្រាក់៩២,៤លានផោន ដើម្បីនាំយកកីឡាករ៥រូបមានដូចជា Donny van de Beekពីក្លឹបAjaxក្នុងតម្លៃ ៤០ លានផោន កីឡាករAlex Tellesពីក្លឹបPortoក្នុងតម្លៃ ១៥,៤ លានផោន  កីឡាករ Facundo Pellistri ពីក្លឹប Penarol ក្នុងតម្លៃ១០លានផោន កីឡាករEdinson Cavani ចូលរួមដោយឥតតម្លៃខ្លួនផ្ទេរ និង៿កីឡាករ Amad Diallo ផ្ទេរពីក្លឹប Atalanta ក្នុងតម្លៃ ៣៧លានផោន។

        លោក  Solskjaer ប្រហែលជាត្រូវលក់កីឡាករដែលលោកមិនត្រូវការមួយចំនួនទៀត ដើម្បីបន្តការកសាងក្រុមថ្មីមួយ៕

-->
adverise with khmeread