និស្សិតថ្នាក់អនុបណ្ឌិតម្នាក់នៅសិង្ហបុរីរៀនយូរបែកកម្មដ្ឋាន ទៅបៀតបៀនតំបន់ឯកជនរបស់ម្តាយបង្កើត និង បង្អត់បាយគាត់ថែមទៀត

បុរសវ័យ ៣០ ឆ្នាំម្នាក់បានចាប់ផ្តើមរំលោភបំពានលើរាងកាយម្តាយអាយុ៦៧ឆ្នាំរបស់គាត់តាំងពីឆ្នាំ ២០១៧ ដោយបង្អត់អាហារគាត់ និងមិនអនុញ្ញាតឱ្យគាត់ងូតទឹក ឬ បង្កសំឡេងរំខាន នៅពេលដែលគាត់តានតឹងក្នុងការងារសាលា។ នេះយោងតាមវេបសាយ CNA ចេញផ្សាយថ្ងៃអង្គារទី១៦មីនានេះ។

Andy Koh Ju Hua ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិសិង្ហបុរី នៅពេលនោះក៏បានវាយដំតំបន់ទ្វារមាសម្តាយរបស់គាត់ដោយប្រើមេសោចាក់ទ្វារនិងជង្គង់របស់គាត់។

គាត់បានសារភាពកំហុសនៅថ្ងៃអង្គារ (១៦ មីនា) ពីបទធ្វើឱ្យឈឺចាប់ដោយចេតនាចំនួន ៤ ករណី ដែលបទចោទមួយកំពុងស្ថិតនៅក្រោមបទប្បញ្ញត្តិថ្មីសម្រាប់ជនរងគ្រោះដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាប់ចោទ។

លោក Koh ដែលកំពុងជាប់គុកតាំងពីខែវិច្ឆិកាឆ្នាំ ២០២០ បាននិយាយថា គាត់ស្រឡាញ់ម្តាយរបស់គាត់ ហើយសង្ឃឹមថានឹងជួបជុំជាមួយម្ដាយឡើងវិញ និង "រស់នៅដោយសប្បាយរីករាយជារៀងរហូត" ជាមួយគាត់បន្ទាប់ពីទទួលបានការព្យាបាល "ជំងឺផ្លូវចិត្ត" ។

តុលាការបានដឹងថាលោក Koh បានរស់នៅជាមួយម្តាយនិងឪពុក ប៉ុន្តែបានរំលោភបំពានលើរាងកាយម្តាយរបស់គាត់ក្នុងឆ្នាំ ២០១៧។ គាត់បានបង្អត់អាហារគាត់ និងមិនអនុញ្ញាតឱ្យម្តាយងូតទឹកឬបង្កសំឡេងរំខាននៅពេលគាត់តានតឹងជាមួយការសិក្សារបស់គាត់។

នៅដើមឆ្នាំនៃការរំលោភបំពាននោះ រងគ្រោះបានបដិសេធមិនប្តឹងប៉ូលិសទេ ពីព្រោះគាត់មិនចង់ធ្វើឱ្យអន្តរាយដល់អនាគតកូនប្រុសរបស់គាត់និងបានស្វែងរកការជ្រកកោនមួយរយៈជាមួយក្មួយប្រុសនិងក្មួយស្រីរបស់គាត់។

ស្ដ្រីជាម្ដាយនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន៣ដងនិងដាក់នៅក្នុងផ្ទះដែលមានសុវត្ថិភាព ប៉ុន្តែបានទទូចវិលត្រឡប់ទៅក្រុមគ្រួសាររបស់ខ្លួនវិញគ្រប់ពេល និងទីបំផុតសុខចិត្តលាតត្រដាងបទល្មើសទាំងនោះដល់ប៉ូលិសកាលពីមិថុនាឆ្នាំ ២០២០៕

-->
adverise with khmeread