អគ្គិភ័យឆាបឆេះសិប្បកម្មផលិតនិងស្តុកគ្រឿងសង្ហារឹមយីហោ «សុខ ហេង»

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតពូកនិងស្តុកគ្រឿងសង្ហារឹម ដែលមានទីតាំងនៅចំណុចភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នា វេលាម៉ោង៩ ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ បណ្តាលឱ្យឆេះសិប្បកម្មទាំងស្រុង តែមិនបណ្ដាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យនេះឡើងទាន់ដឹងច្បាស់នៅឡើយ។

ប្រភពសមត្ថកិច្ចបានឱ្យដឹងថា សិប្បកម្មខាងលើនេះដែលឆេះ មានទំហំប្រហែល ៥០ម.គុណ៣០ម៉ែត្រ សង់អំពីដែកប្រក់ និងបាំងជញ្ជាំងស័ង្កសី ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ហើយត្រូវសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ប្រើប្រាស់រថយន្តបាញ់ទឹកបាញ់ពន្លត់ជាច្រើនគ្រឿង ទាន់ពេលទើបមិនរាលដាល់ដល់ផ្ទះអ្នកជិតខាង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើងទេ ហើយខូចខាតគិតជាសាច់លុយអស់ប៉ុន្មានក៏មិនទាន់ដឹង និងប្រើប្រាស់រថយន្តបាញ់ទឹកប៉ុន្មានគ្រឿងក៏មិនទាន់បានសរុបដែរ នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ៕


 

-->
adverise with khmeread