ទិញរថយន្តសម្រាប់ត្រៀមមង្គលកូនស្រី កូនប្រុសស្ទាវខ្ចីឡានជិះបុកបង្គោលភ្លើងនៅអូស្ត្រាលី

អ្នកបើកឡានទើបទិញថ្មីម្នាក់មានសំណាងណាស់ដែលអាចនៅមានជីវិត បន្ទាប់ពីគាត់បានបាត់បង់ការគ្រប់គ្រងរថយន្តស៊េរីថ្មី Mustang របស់ឪពុកគាត់ ហើយបុកបង្គោលភ្លើងឡើងខ្ទេចរថយន្ត។

និស្សិតសាកលវិទ្យាល័យវ័យ ២០ ឆ្នាំម្នាក់នេះកំពុងបើកបររថយន្តតម្លៃ ៧ ម៉ឺនដុល្លារនៅតំបន់ Mt Druitt ភាគខាងលិចទីក្រុងស៊ីដនីកាលពីយប់ថ្ងៃអាទិត្យ ទោះបីជាមានលក្ខខណ្ឌអាជ្ញាប័ណ្ណហាមឃាត់គាត់មិនឱ្យបើកបរក៏ដោយ។

គាត់បានបត់កែងផ្លូវ Carlisle នៅពេលដែលគាត់បាត់ម្ចាស់ការលើផ្លូវរអិល និងបោលរថយន្តទៅបុកបង្គោលភ្លើងខ្ទេច។

បុរសនោះត្រូវបានគេទាញចេញពីក្នុងរថយន្តដោយអ្នកឈរមើលដ៏ភ្ញាក់ផ្អើលនិងបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសជើងនិងក្បាលកម្រិតស្រាល។

ឪពុករបស់គាត់ឈ្មោះ Muhammad Akhtar ទើបតែទិញរថយន្តនេះកាលពីសប្តាហ៍មុនហើយគ្រោងនឹងប្រើវាសម្រាប់ពិធីមង្គលការកូនស្រីរបស់គាត់ ប៉ុន្តែពេលនេះឡានបានខ្ទេចទៅហើយ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread