adverise with khmeread Heroine

ចាប់បុរសម្នាក់តាមដីកាចំនួន២ ពីបទជួញដូគ្រឿងញៀន

     កណ្ដាល ៖ ប៉ូលិសប៉ុស្តិ៍ព្រែកហ្លួននិងប៉ុស្តិ៍ស្វាយជ្រុំស្រុកខ្សាច់កណ្តាលបានស្រាវជ្រាវការស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី១៧ធ្នូឆ្នាំ២០១៥ម៉ោង១២ថ្ងៃត្រង់ពីបទជួញគ្រឿងញៀន។
    ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ  ឆុន មាសភេទប្រុសអាយុ៣២ឆ្នាំមុខរបរ ជាងសំណង បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។
   ប៉ូលិសបន្តថា សម្រាប់ជនសង្ស័យរូបនេះដីកាមាន២គឺ ១.ដីកាលេខ៤៣២ ចុះថ្ងៃទី០១ . ០៧.២០១៥ របស់លោកសាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលពីបទ៖ ចាត់ចែងឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  ប្រព្រឹត្តនៅភូមិព្រែកថោងឃុំព្រែកលួងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី០៧.០២ ២០១៥និង២.ដីកាលេខ៨១០ចុះថ្ងៃទី១៦.១០.២០១៥ របស់លោកឆែ វិវឌ្ឍនះចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិព្រែកថោងឃុំព្រែកលួងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី០១.០២.២០១៥។
   ក្នុងករណី នេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់