adverise with khmeread 691e34dc c7d8 4350 bdea 6d3505d85065

បង្ក្រាប​ទីតាំង​ជល់​មាន់ ម្ចាស់​ទីតាំង​និង​អ្នកលេង​រត់​ប្រសាច​ដូច​ហ្វូងគោ​

    ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយលោក សុខ សម្បត្តិ និង​ជា​អភិបាលខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀន​លបលួច​បញ្ជល់មាន់ និង​លេងល្បែង​បាញ់អាប៉ោង ១​កន្លែង ក្នុងភូមិ​ទួល​សំពៅ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែ​មេសា ​ឆ្នាំ២០១៦​ កន្លង​ទៅនេះ ត្រូវបាន​ម្ចាស់​ទីតាំង​ និង​អ្នកញៀន​ល្បែង រត់​ដូច​គោ​ហ្វូង​កាត់​ស្រែ​រត់​អស់​គ្មាន​សល់​។​

    សមត្ថកិច្ច​និយាយថា ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​មួយចំនួន តែ​ចាប់​អ្នកលេង​ល្បែង​មិនបាន​ឡើយ ដោយសារតែ​នៅ​ក្រោ​ផ្ទះ​មាន​វាលស្រែ​ល្វឹងល្វើយ ហើយ​ពួកគេ​រត់​អស់​គ្មាន​សល់។  វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ​១២​គ្រឿង , មាន់​ជល់​១២​ក្បាល​, អង្រុត​មាន់​៣៩, កៅអី​ជ័រ​១២០​កៅអី​,​តុ​២​និង​ធុង​ទឹកកក​៣ ហើយ​បញ្ជូនទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​បន្តទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់