អ៊ីរ៉ង់សម្ញែង "ទីក្រុងមីស៊ីលថ្មី" បង្អួតលោកខាងលិច

អ៊ីរ៉ង់បានសម្ញែងនូវអ្វីដែលខ្លួននិយាយថាជាទីក្រុងមីស៊ីលបច្ចេកវិទ្យាទំនើបថ្មីមួយ ជាមួយនឹងគ្រាប់រ៉ុក្កែតក្រោមដីដែលគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍របស់ខ្លួន។

មូលដ្ឋាននេះត្រូវបានចុះត្រួតពិនិត្យដោយមេបញ្ជាការកងឆ្មាំបដិវត្តន៍លោក Hossein Salami ដែលអួតអាងថាវាជាផ្នែកតូចមួយនៃសមត្ថភាពមីស៊ីលដ៏អស្ចារ្យនិងធំធេង ដែលកាន់កាប់ដោយរដ្ឋាភិបាលក្រុងតេហេរ៉ង់ប៉ុណ្ណោះ។

វីដេអូដែលផ្សាយតាមទូរទស្សន៍រដ្ឋនេះបានបង្ហាញមីស៊ីលជាច្រើនជួរដាក់នៅក្នុងឃ្លាំងមួយនៅឯមូលដ្ឋានក្រោមដី ខណៈប្រធានអង្គភាពកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍និយាយថា ទីតាំងនោះត្រូវបានបំពាក់មីស៊ីលដើម្បីចាប់សញ្ញាសត្រូវ។

ទូរទស្សន៍នេះបានអះអាងថា "ឧបករណ៍សង្គ្រាមអេឡិចត្រូនិចរបស់មូលដ្ឋាន" រួមមានរ៉ាដា ប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធបញ្ជាពីចម្ងាយ និងប្រព័ន្ធរំខាន។

អ៊ីរ៉ង់មានកម្មវិធីមីស៊ីលធំបំផុតមួយនៅមជ្ឈិមបូព៌ាហើយជាទៀងទាត់មានការរីកចម្រើនខាងបច្ចេកវិជ្ជានៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ទីតាំងមូលដ្ឋាននេះមិនត្រូវបានលាតត្រដាងនោះទេ ប៉ុន្តែកាលពីឆ្នាំមុនកងឆ្មាំបដិវត្តន៍អះអាងថាពួកគេបានសាងសង់ទីក្រុងមីស៊ីលក្រោមដីជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រឈូងពែក្ស។

ឧត្តមសេនីយ៍ Salami ដែលស្នងតំណែងពីលោក Qassem Soleimani បន្ទាប់ពីមរណភាពរបស់គាត់នៅក្នុងការវាយប្រហារដោយដ្រូនអាមេរិកកាលពីខែមករាឆ្នាំមុន បានអួតថាកាំជ្រួចនិងមីស៊ីលឆ្លងទ្វីបរបស់ខ្លួននឹងជួយពង្រឹងដល់កងកម្លាំងទ័ពជើងទឹក៕

-->
adverise with khmeread