ទស្សនិកជនផ្ទុះកំហឹងលើរឿងភាគកូរ៉េកំពុងល្បី Vincenzo ដោយសារ "មីចិន" ខណៈជម្លោះវប្បធម៌បន្តកើតឡើងរវាងកូរ៉េនិងចិន

រឿងភាគកូរ៉េកំពុងល្បីល្បាញ Vincenzo កំពុងប្រឈមមុខនឹងប្រតិកម្មនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីតួឯកពីរនាក់ត្រូវបានបង្ហាញឈុតញ៉ាំមី Bibimbap ពីម៉ាកប្រ៊ែនរបស់ចិនមួយ។

នៅក្នុងឈុតមួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (១៤ មីនា) តារាសម្តែង Song Joong-ki និង Jeon Yeo ត្រូវបានគេឃើញញ៉ាំអាហារដ៏ល្បីមួយនេះ ខណៈពេលដែលកាមេរ៉ាពង្រីកលើយីហោអ្នកឧបត្ថម្ភគឺក្រុមហ៊ុនចិន Zihaiguo ។

ការបង្ហាញផលិតផលនេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយអ្នកនិយមលេងអ៊ីនធឺណេតបានរិះគន់ស្ថានីយទូរទស្សន៍ tvN សម្រាប់ការអនុញ្ញាតឱ្យអាហារចិនបង្ហាញមុខជាជាងអាហារជាទីស្រឡាញ់របស់កូរ៉េមួយនេះ។

អ្នកលេងអ៊ីនធឺណេតម្នាក់បានសរសេរថា "តើការដាក់ផលិតផល bibimbap របស់ចិននេះជាអ្វី? ឥឡូវនេះពួកគេ (ចិន) នឹងប្រកែកថា bibimbap គឺជាម្ហូបចិន"។

ការរិះគន់កើតឡើងបន្ទាប់ពីមានជម្លោះវប្បធម៌លើគីមឈីរវាងប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះកាសែតគ្រប់គ្រងដោយរដ្ឋរបស់ចិនឈ្មោះ Global Times បានអះអាងថា គីមឈីកូរ៉េគឺយកស្ទីលពីមុខម្ហូបបន្លែចិន ដែលមានឈ្មោះថា "ប៉ាវខាយ" ។

វាក៏មានការឈ្លោះប្រកែកគ្នាផ្សេងទៀតដែរកាលពីអតីតកាលនៅពេលដែលប្រទេសចិនអះអាងថាសម្លៀកបំពាក់ប្រពៃណីរបស់កូរ៉េដែលគេស្គាល់ថាហាន់ប៊ុកនិងតន្ត្រីប្រពៃណីរបស់ជនជាតិកូរ៉េ Pansori ជារបស់ចិន៕

-->
adverise with khmeread