adverise with khmeread 7799de03 5740 4a03 9483 821c38c5d28d

បង្ហាញមុខ​ឃាតករ​២​នាក់​បងប្អូន​បាញ់សម្លាប់​បុរស​ម្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ឃាតករ​ជា​ជនដៃដល់​២​នាក់​បង​ប្អ​ន​ដែល​បាន​បាញ់សម្លាប់​ទៅលើ​បុរស​ម្នា​ក់នៅ​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ត្រូវបាន​លោក​វរៈសេនីយឯក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បង្ហាញមុខ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ២០១៦​នេះ​បង្កឡើង​ដោយសារ​ទំនាស់។

     លោក​វរៈសេនីយ៍ឯក​ម៉ក់ ហុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​១-​ឈ្មោះ​គង់ កុសល ​អាយុ​៣១​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ចំណុច​ផ្ទះជួល ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា​​ខណ្ឌ​សែន​សុខ ជា​ជនដៃដល់​ដែល​បាន​ប្រើ​កាំភ្លើង​រ៉ូឡូ​បាញ់សម្លាប់​ទៅលើ​ជនរងគ្រោះ និង​២-​ឈ្មោះ​គង់ ចាន់​សុវណ្ណារ៉ា ភេទ​ប្រុស​ អាយុ​២០ ​មុខរបរ​មិន​ពិតប្រាកដ​​អ្នក​ទាំង​២​នាក់​ស្នាក់នៅ​ជាមួយគ្នា។​

     លោក​អធិការ​បន្តថា កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១១​ ខែមេសា ឆ្នាំ២០១៦ នៅក្នុង​ប្លុក​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា មាន​ករណី​ជម្លោះ​មួយ​បាន​កើតឡើង​ហើយ​ឈានទៅ​បាញ់ប្រហារ​បណ្តាល​ឲ្យ បុរស​ម្នាក់ ឈ្មោះ ឆាយ ចិន្តា អាយុ ២៣ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ៤៩B ផ្លូវ​១៣៩ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​របួសធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ហើយ​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​។​

     ក្រោយពី​កើតហេតុ​លោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោង១១​ និង​៣០​នាទី ​ថ្ងៃទី​ ខែ១១​ ខែមេសា ​ឆ្នាំ២០១៦​នៅ​ចំណុច​ផ្ទះជួល​ភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ​មួយ​ដើម​។​

     បើតាម​ចម្លើយសារភាព​ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ប្រើ​ហិង្សា​និង​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ខាងលើ​ស្លាប់​ដោយសារ​ខឹង​និង​ជរ​រងគ្រោះ​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ហើយ​មិន​ព្រម​សង​មក​ពួកខ្លួន​វិញ ទើប​មានទំនាស់​ឈាន​វាយតប់​និង​ផ្ទុះអាវុធ​តែម្តង​។​

      បន្ទាប់ពី​បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា​សមត្ថកិច្ច​នឹង​ប​ញ្ជួ​ន​ជនដៃដល់​ទៅកាន់​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់