ឃាត់បុរស២នាក់ជាមួយថ្នាំឆ្កួតចំនួន៤២៨គ្រាប់នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ ប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២ និង៥៥នាទីរសៀល ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១.ឈ្មោះ ខៀវ បូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ និង២.ឈ្មោះ បូ ភក្ដី (ដាំ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។ វត្ថុតាងដកហូត ថ្នាំគ្រាប់ប្រភេទ WY ពណ៌ផ្កាឈូកចំនួន៤២៨គ្រាប់, ទូរស័ព្ទដៃ១គ្រឿង (ណូគាចុចពិល);ឧបករណ៍ជក់ និងថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នករណីនេះកម្លាំងប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅប៉ូលិសការិយាល័យជំនាញ នៃស្នងការដ្ឋានប៉ូលិសខេត្តចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread