ទឹកជាច្រើនអាចមាននៅក្នុងថ្មបុរាណលើភពព្រះអង្គារ

វាជាអាថ៌កំបាំងដ៏យូរអង្វែងមួយ ថាតើភពព្រះអង្គារបានបាត់បង់ទឹក ដែលហូរកាត់ផ្ទៃរបស់វារាប់ពាន់លានឆ្នាំមុនដោយរបៀបណា។

ឥឡូវនេះអ្នកវិទ្យាសាស្ត្រគិតថាពួកគេមានចម្លើយហើយ ៖ ទឹកភាគច្រើនបានជាប់នៅក្នុងស្រទាប់ខាងក្រៅនៃភពភពនេះ នោះគឺសំបករបស់វា។

ទឹកបុរាណមាននៅក្នុងទម្រង់ជាសារធាតុរ៉ែដែលមាននៅក្នុងថ្ម Martian។

ការរកឃើញនេះត្រូវបានពិភាក្សានៅក្នុងសន្និសីទវិទ្យាសាស្ត្រ 52nd Lunar and Planetary Science Conference និងត្រូវបានផ្សាយលើទស្សនាវដ្ដី Science។

ការសិក្សាបានប្រើការវាស់ស្ទង់ដែលប្រមូលបានពីយានស្រាវជ្រាវលើភពព្រះអង្គារ យានគោចរជុំវិញភពព្រះអង្គារ​ និង អាចម៍ផ្កាយ។

បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានបង្កើតការពិសោធតាមកុំព្យូទ័រអំពីរបៀបដែលទឹកបាត់បង់ពីភពអង្គារទៅតាមពេលវេលា។

កាលពីជាង ៤ ពាន់លានឆ្នាំមុន ភពព្រះអង្គារគឺក្ដៅនិងសើមជាងនេះទៅទៀត និង អាចមានបរិយាកាសក្រាស់ជាងនេះ។ ទឹកបានហូរកាត់តាមទន្លេ កាត់ប្រឡាយនៅលើផ្ទាំងថ្ម និងទឹកនៅក្នុងរណ្ដៅលើភពនោះ។

ភពក្រហមអាចមានទឹកគ្រប់គ្រាន់ដើម្បីគ្របលើផ្ទៃទាំងមូលរបស់វាក្នុងស្រទាប់មួយដែលមានកម្រាស់ពី ១០០ ម៉ែត្រទៅ ១ គីឡូម៉ែត្រ។

ប្រហែលមួយមួយពាន់លានឆ្នាំក្រោយមកភពព្រះអង្គារបានធ្វើការផ្លាស់ប្តូរទៅជាភពដែលស្ងាត់ស្ងៀមនិងស្ងាត់ជ្រងំ ដែលយើងស្គាល់សព្វថ្ងៃ។

អ្នកវិទ្យាសាស្ត្រភព លោក Peter Grindrod បាននិយាយថា "យើងបានដឹងជាយូរមកហើយថាភពព្រះអង្គារមានសភាពសើមជាងមុននៅក្នុងប្រវត្តិសាស្ត្រដំបូងរបស់វា។ ប៉ុន្តែជោគវាសនាពិតប្រាកដនៃទឹកនោះគឺជាបញ្ហាដែលកំពុងកើតមាន" ។

អ្នកវិទ្យាសាស្ដ្រ Grindrod មកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៃទីក្រុងឡុងដ៍បានប្រាប់ BBC កាលពីថ្ងៃអង្គារទី១៦មីនាថា "យើងបានដឹងរួចមកហើយពីការសិក្សាអំពីបរិយាកាសនៃភពព្រះអង្គារថាទឹកមួយចំនួនត្រូវបានបាត់បង់ទៅទីអវកាស ហើយទឹកកកនៅលើ និងនៅខាងក្រោមផ្ទៃខាងលើប្រាប់យើងថាទឹកខ្លះបានកក"៕

-->
adverise with khmeread