បុរសម្នាក់ក្លាយជាឃាត​កសម្លា​ប់​មនុស្ស​ដោយចោទថា «ប្រពន្ធមានស្នេហាក្រៅឆាក​ជាមួយ​ជនរងគ្រោះ​​»

កំពង់ស្ពឺ ៖​ កម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុក​សំរោងទង​  បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា ធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់បណ្តាលឱ្យស្លាប់ដោយចោទថា «ប្រពន្ធមានស្នេហាក្រៅឆាក​ជាមួយ​ជនរងគ្រោះ» ​​ដែលអំពើហិង្សាខាងលើនេះកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថៃ្ងទី​១៦​ ខែមិនា​ ឆ្នាំ​២០២១​ នៅចំណុចភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោ​ងទ​ង ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា ជនល្មើស​ឈ្មោះ ម៉ៃ សៅគៀង ភេទប្រុស អាយុ ២៧​ឆ្នាំ បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សែម ភា ហៅវ៉េវ ភេទប្រុស អាយុ២១​ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោ​ងទ​ង ខេត្តកំពង់ស្ពឺ​ ភូមិឃុំ​ជាមួយ​ជនល្មើស​។ 

តាមការ​បញ្ជាក់​ពីសមត្ថកិច្ចបញ្ជាក់ថា​ ជនល្មើសបានធ្វើសក​ម្ម​ភាព​កាប់​ទៅលើជនរងគ្រោះ​នៅពេលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយនៅខាងក្រោយផ្ទះដោយមិនបានដឹងខ្លួន ​ជនល្មើសក៏បាន​កាប់ចំនួន ៤​ កាំបិត ចំក្បាលលើត្រចៀកខាងស្ដាំ​១កាំបិត,កញ្ចឹ​ងក២​កាំបិត​ សងខាង, កែងដៃខាងស្ដាំ១កាំបិត។ ក្នុង​ហេតុការណ៍​ខាងលើ​ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ​ មូលហេតុ​គឺជនល្មើសចោទប្រកាន់សង្ស័យថា«ប្រពន្ធខ្លួន​មា​នទំនាក់ទំនង​ស្នេហា​ក្រៅឆាកជាមួយជនរងគ្រោះ»​ ។ 

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​កម្លាំងប៉ូលិស​ធ្វើ​ការឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិតផ្គាក់​ បញ្ជូន​មកអធិ​ការដ្ឋាន​ប៉ូលិស​ស្រុក​សំរោងទង​ សាកសួរ​កសា​ងសំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ ចាត់ការ​បន្ត​៕


 

-->
adverise with khmeread