Manchester United សម្លឹងមើលលទ្ធភាពផ្ទេរខ្សែបម្រើស្លាប Pedro Concalves

        តាមព័ត៌មានថា ក្លឹប Manchester United ជឿថា ខ្សែបម្រើស្លាប Pedro Goncalves របស់ក្លឹប Sproting Lisbon អាចជាជម្រើសធូរថ្លៃជាងកីឡាករឆ្នើម Jadon Sancho របស់ក្លឹប Borussia Dortmund នៅក្នុងការស្វែងរកខ្សែបម្រើស្លាបស្តាំម្នាក់ទៀត។

         Goncalves ទទួលបានការចាប់អារម្មណ៍ពីក្លឹប United ដោយរកបានគ្រាប់បាល់សរុប១៥គ្រាប់ឆ្លងកាត់២១ប្រកួតនៅក្របខណ្ឌ Primira Liga ។ កីឡាកររូបនេះមានលក្ខខណ្ឌទិញផ្តាច់៥១,៧លានផោន ហើយតម្លៃនេះ គឺទាបជាងតម្លៃផ្ទេរកីឡាករ  Jadon Sancho រហូតដល់ពាក់កណ្តាល។

        ថ្នាក់ដឹកនាំក្លឹប United ខកខានមិនបានព្រមព្រៀងជាមួយក្លឹប Dortmund ជុំវិញកិច្ចព្រមព្រៀងផ្ទេរ Jadon Sancho កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីបោះបង់ឱកាសផ្ទេរកីឡាករអង់គ្លេសរូបនេះ ក្នុងតម្លៃ១០៨លានផោន។

        គេជឿថា ក្លឹបយក្សអាល្លឺម៉ង់នេះ នឹងមិនរក្សាតម្លៃដើមនោះទេ ដោយសារតែវិបត្តិហិរញ្ញវត្ថុបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក្លឹប United នៅតែទទួលស្គាល់ថា ការផ្ទេរ Sancho នឹងប៉ះពាល់ច្រើនដល់ថវិការបស់ខ្លួន។

        ដោយមើលឃើញ Goncalves មានវ័យ២២ឆ្នាំ ដែលជាជម្រើសស័ក្តិសមជំនួសគោលដៅ Sancho ព្រមទាំងការឡើងជើងខ្លាំងរបស់កីឡាករយុវជន Amad Diallo វ័យ១៨ឆ្នាំ មានន័យថា ក្លឹបនេះមិនអន្ទះសាចង់បានអតីតខ្សែបម្រើស្លាបរបស់ក្លឹប Manchester City ដូចដែលធ្លាប់មានពីមុននោះទេ៕

-->
adverise with khmeread