លោក Pep Guardiola ទទូចឲ្យក្រុម Manchester City រក្សាស្ថិតិល្អ បន្ទាប់ពីក្រុមនេះឡើងដល់វគ្គ៨ក្រុមចុងក្រោយ Champions League

        លោក Pep Guardiola សារភាពថា លោករងសម្ពាធដែលទាមទារឲ្យលោកត្រូវរកពានជើងឯក Champions League ជាមួយក្រុម Manchester City តាំងពីថ្ងៃទី១មកម៉្លេះ ប៉ុន្តែបានព្រមានកីឡាកររបស់លោកថា វាគឺជាគ្រោះថ្នាក់បន្តិចហើយចំពោះការ គិតទុកមុនបែបនេះ។

        ក្រុម Manchester City បានឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងបួនរដូវកាលជាប់គ្នា ក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយយកឈ្នះក្រុមមកពីអាល្លឺម៉ង់លើសលុបតែម្តងកាលពីយប់ថ្ងៃអង្គារ។

        លោក Pep Guardiola បាននិយាយថា "តាំងពីថ្ងៃទី ១ ដែលខ្ញុំបានមកដល់ទីនេះ គេប្រាប់ខ្ញុំថា អ្នកឯងត្រូវតែឈ្នះពានជើងឯកក្របខណ្ឌChampions League។ ដូច្នេះ វាគឺជាអម្រែកនៅលើស្មា ប៉ុន្តែខ្ញុំមិនបារម្ភពីបញ្ហានេះទេ"។

        ក្រុម Manchester City គឺជាក្រុមទី៣នៅក្នុងប្រវត្តិនៃការប្រកួតក្របខណ្ឌបាល់ ទាត់កំពូលនេះ ដែលរក្សាបានឃ្លីនស៊ីត៧ប្រកួតជាប់គ្នា បន្ទាប់ពីក្រុម AC Milan ដែលរក្សាបានឃ្លីនស៊ីត ៧ ប្រកួតកាលពីឆ្នាំ ២០០៥ និងក្រុម Arsenal រក្សាបាន ១០ ប្រកួតកាលពីឆ្នាំ ២០០៦៕

-->
adverise with khmeread