Angelina Jolie ត្រៀមផ្តល់ភស្តុតាង Brad Pitt ប្រើអំពើហិង្សាក្នុងគ្រួសារ

របាយការណ៍ព័ត៌មានថ្មីបានអះអាងថា Angelina Jolie ត្រៀមផ្តល់ភស្តុតាងនៃការវាយដំហិង្សាក្នុងគ្រួសារនៅក្នុងការជំនុំជម្រះក្តីលែងលះជាមួយអតីតប្តី លោក Brad Pitt ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៧មីនា។

ឯកសារដែលទទួលបានដោយវេបសាយ The Blast បានបង្ហាញថា តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះបានបញ្ជាក់ថា លោកស្រីសុខចិត្តផ្តល់ "ភស្តុតាងនិងសិទ្ធិអំណាច" ដើម្បីគាំទ្រដល់អំណះអំណាងហិង្សាក្នុងគ្រួសារដែលបានកើតឡើងក្នុងអំឡុងពេលរៀបការរយៈពេល ២ ឆ្នាំរបស់លោកស្រីជាមួយតារាប្រុសអាយុ ៥៧ ឆ្នាំរូបនេះ។

អតីតប្តីប្រពន្ធនេះមានកូនៗ ៦ នាក់ គឺ Maddox អាយុ ១៩ ឆ្នាំ Zahara អាយុ ១៦ ឆ្នាំ Pax អាយុ ១៧ ឆ្នាំ Shiloh អាយុ ១៤ ឆ្នាំ និងកូនភ្លោះ Knox និង Vivienne អាយុ ១២ ឆ្នាំ និងកំពុងតតាំងគ្នាអំពីការឃុំគ្រងកូនៗនិងការចាត់ចែងហិរញ្ញវត្ថុ នៅក្នុងការជំនុំជម្រះក្តី ដែលនឹងឃើញកូនពៅបំផុតរបស់ពួកគេផ្តល់សក្ខីកម្ម ប្រសិនបើតុលាការផ្តល់ការអនុញ្ញាត។

ភ្លាមៗបន្ទាប់ពីប្តីប្រពន្ធនេះដាក់ពាក្យសុំលែងលះគ្នាក្នុងឆ្នាំ ២០១៦ មានការលាតត្រដាងថា Brad កំពុងត្រូវបានស៊ើបអង្កេតដោយ FBI និងសេវាកម្មសង្គមនៅទីក្រុង LA ចំពេលមានរបាយការណ៍ថា គាត់បានជេរប្រមាថនិងវាយធ្វើបាបកូនៗរបស់គាត់នៅលើយន្ដហោះឯកជន ដែលមកទល់ឥឡូវគាត់នៅមិនទាន់ជម្រះខ្លួនរួចពីការចោទនេះទេ៕

-->
adverise with khmeread