សហភាពអឺរ៉ុបប្រកាសសង្គ្រាមវ៉ាក់សាំងលើចក្រភពអង់គ្លេស

សហភាពអឺរ៉ុបបានប្រកាសសង្គ្រាមវ៉ាក់សាំងលើចក្រភពអង់គ្លេសកាលពីថ្ងៃទី១៧ មីនា ខណៈខ្លួនទាមទារឱ្យចក្រភពអង់គ្លេសប្រគល់វ៉ាក់សាំង AstraZeneca របស់ខ្លួន ឬក៏ចង់ឃើញការនាំចេញវ៉ាក់សាំងពីទ្វីបអឺរ៉ុបត្រូវបិទ ទោះបីជាការពិត ប្រទេសភាគច្រើននៃទ្វីបអឺរ៉ុបបានឈប់ប្រើវ៉ាក់សាំងនេះក៏ដោយ។

ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ខឹងសម្បាដែលអឺរ៉ុបកំពុងនាំចេញវ៉ាក់សាំងរាប់លានដូសទៅប្រទេសដទៃ ខណៈទទួលបានវ៉ាក់សាំងត្រឡប់មកវិញតិចតួចនិងគំរាមដាក់ចេញការហាមឃាត់នាំចេញវ៉ាក់សាំងដើម្បីសងសឹកឱ្យស្មើដៃ។

បន្ទាប់មកលោកស្រីបានអំពាវនាវឱ្យអង់គ្លេសចាប់ផ្តើមបញ្ជូនវ៉ាក់សាំង AstraZeneca ទៅក្រៅប្រទេស និងរិះគន់ក្រុមហ៊ុនផលិតថ្នាំសម្រាប់ការផលិតមិនគ្រប់គ្រាន់និងយឺតយ៉ាវ ដោយនិយាយថាក្រុមហ៊ុននេះគួរតែស្តីបន្ទោសចំពោះនាំចេញទៅអឺរ៉ុបយឺត។

នេះត្បិតការពិតប្រទេសចំនួន ១៩ រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក៏ដោយ ជុំវិញការភ័យខ្លាចថាវ៉ាក់សាំងនេះបណ្តាលឱ្យមានការកកឈាម មានន័យថា វ៉ាក់សាំងប្រហែល ៧,៥ លានដូសទុកចោលមិនប្រើទេ។

លោកស្រី Leyen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលថា "ជម្រើសទាំងអស់គឺនៅលើតុ។ យើងស្ថិតក្នុងវិបត្តិប្រចាំសតវត្សរ៍។ ហើយខ្ញុំមិនច្រានចោលអ្វីទាំងអស់នៅពេលនេះទេ"។

នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកស្រី Von Der Leyen អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី Boris Johnson បានឆ្លើយតបថា ចក្រភពអង់គ្លេសរំពឹងថាសហភាពអឺរ៉ុបនឹងធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ លោក Jeremy Brown ដែលជាផ្នែកមួយនៃគណៈកម្មាធិការផ្តល់យោបល់ដល់រដ្ឋាភិបាលអង់គ្លេសអំពីការចាក់វ៉ាក់សាំងរបស់ខ្លួនបាននិយាយនៅថ្ងៃទី១៧​ មីនាថា គាត់មិនអាចយល់ពីតក្កវិជ្ជានៃការហាមឃាត់របស់អឺរ៉ុបទេ ហើយថាវានឹងបណ្តាលឱ្យបាត់បង់ជីវិតជាជាសង្គ្រោះអាយុជីវិត៕

-->
adverise with khmeread