កូរ៉េខាងជើងគ្រោងបាញ់មីស៊ីលសាកល្បង ខណៈមន្ត្រីអាមេរិកមកដល់កូរ៉េខាងត្បូង

កូរ៉េខាងជើងកំពុងត្រៀមបាញ់សាកល្បងមីស៊ីលលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតីចូ បាយដិនឡើងកាន់តំណែងដើម្បីបង្ហាញភាពខ្លាំងដល់អាមេរិក។

ប្រធានទីបញ្ជាការភាគខាងជើងនៃយោធាអាមេរិកបាននិយាយថាការធ្វើតេស្តហោះហើរសម្រាប់មីស៊ីលឆ្លងអន្តរទ្វីបទើបកែលម្អឱ្យប្រសើរឡើងនេះនឹងចាប់ផ្តើម "ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ"។

របបកូរ៉េខាងជើងតែងសាកល្បងប្រធានាធិបតីអាមេរិកថ្មីៗជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃរដ្ឋបាលរបស់ពួកគេជាមួយនឹងការបង្ហាញកម្លាំងយោធា។

ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងតំបន់និយាយថា ការសាកល្បងមីស៊ីលនេះនឹងមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ ព្រោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក៏កំពុងធ្វើសមយុទ្ធយោធានៅជិតព្រំដែនដែរ។

សកម្មភាពបែបនេះនឹងបង្កើនភាពតានតឹងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីភាពស្ងប់ស្ងាត់មួយរយៈធំ ចាប់តាំងពីវោហារសាស្ត្រកាចៗរវាងលោកដូណាល់ត្រាំនិងលោកគីមជុងអ៊ុន។

ការបារម្ភនេះកើតឡើងនៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេស Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់។

មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តផលិតអាវុធនុយក្លេអ៊ែរសម្រាប់ឃ្លាំងអាវុធរបស់គាត់និងបាញ់មីស៊ីលតូចៗជាបន្តបន្ទាប់នៅក្នុងប៉ុន្មានខែថ្មីៗនេះហើយបានបង្ហាញនូវអ្វីដែលនឹងក្លាយជា មីស៊ីលឆ្លងអន្តរទ្វីប (ICBM) ធំបំផុតរបស់កូរ៉េខាងជើងនៅឯពិធីព្យុហយាត្រាកាលពីខែតុលា។

ឧត្តមសេនីយ៍ទ័ពអាកាសលោក Glen VanHerck បានប្រាប់គណៈកម្មាធិសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា ICBM ធំជាងមុននិងគួរឱ្យកត់សម្គាល់របស់ទីក្រុងព្យុងយ៉ាងបានបង្កើនការគំរាមកំហែងដល់សហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍អាមេរិករូបនេះក៏បានកត់សម្គាល់ផងដែរថា លោកគីមបានបើកដៃឱ្យធ្វើតេស្តលើការសាកល្បងមីស៊ីកកាលពីជាងមួយឆ្នាំមុន៕

-->
adverise with khmeread