ឃាត់បុរសម្នាក់ប្រើកាំបិតចុងស្រួចគំរាមទៅលើនារីរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវៈ

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសជំនាញស្រុកពញាក្រែក និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ បានធ្វើការស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧មីនាឆ្នាំ២០២១ដែលប៉ុនប៉ងរំលោភសេពសន្ថវ: លើជនរងគ្រោះក្នុងបន្ទប់ទឹក ស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប៉ូលិសនិយាយថា ក្រោយពីមានអំពើប៉ុនប៉ងរំលោភសេពសន្ថវ:កើតឡើងលោកឧត្តម សេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការប៉ូលិសខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឱ្យកម្លាំងប៉ូលិសជំនាញធ្វើស្រាវជ្រាវតាមវិធានការជំនាញ។ ជាលទ្ធផលជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​ត្រូវបានចាប់ខ្លួនក្រោយពីបានប៉ុនប៉ងរំលោភ ដោយប្រើកាំបិតចុងស្រួចគំរាមទៅលើនារីរងគ្រោះ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីយប់ ចំណុចបន្ទាប់ទឹកក្រោមផ្ទះជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ូលិសជំនាញ បានសួរចម្លើយនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread