ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុករតនៈមណ្ឌល

បាត់ដំបង ៖ លោកវរសេនីយ៍ឯក សន និល អធិការប៉ូលិសស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០​១ករណីដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង៣ និង៤០នាទីរសៀលកន្លងទៅ នៅចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ​ មីន​ គ្រីយ៉ា ​ភេទប្រុស អាយុ២៣ឆ្នាំ មា​ន​​ទីលំនៅ ភូមិស្តៅ​ ឃុំស្តៅ ស្រុករតនៈ​មណ្ឌល​ ខេត្តបាត់ដំបង និង២-ឈ្មោះ​ ភឿន​ ភារ៉ា​ ហៅ​ថេរ ​ភេទប្រុស​ អា​យុ​១៨ឆ្នាំ​ មានទីលំនៅភូមិបាណង់​ ឃុំស្តៅ​ ស្រុករតន​មណ្ឌល​ ខេត្តបាត់​ដំបង​។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក​ក ICE​ ចំនួន០២ថង់ ​ទម្ងន់៤,១៦ក្រាម, ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

បន្ទាប់ពីបានស្រាវជ្រាវរួចមកប៉ូលិសបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

-->
adverise with khmeread