1

បុរស​ជនជាតិ​អាមេរិក​ម្នាក់​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​រហូតដល់​ស្លា​ប់​

     ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ប្រើ​ថ្នាំញៀន​ប្រភេទ ម៉ក​ហ្វី​ន ហួស​កម្រិត​រហូតដល់​ស្លាប់។ នេះ​បើតាម​សមត្ថកិច្ច​អះអាង បន្ទាប់ពី​បាន ធ្វើ​កោសល្យ​ពិច័យ ហើយក៏​ជា​ករណី​ទី​២​ហើយ​ក្នង​សប្តាហ៍​កន្លងទៅនេះ​ដែល​បុរស​ជនជាតិ​អាមេរិក​ស្លាប់​ដោយសារ​ការប្រើ​គ្រឿងញៀន​ដូរ​គ្នា។ 

     ដំបូង​បុរស​ជនជាតិ​អាមេរិក ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅ​ចំណុច​សណ្ឋាគារ​ហា​ម៉ា​រី ផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៣៦ ភូមិ​៤ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ស្ថិតក្នុង​បន្ទប់​លេខ​៣០៣ ជាន់​ទី​៣​។ 

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ឈ្មោះ FARABAUGH MICHAEL FRANCIS ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​អាមេរិក មុខរបរ​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​៤៥៨១៩៨៥៩១។ 

     តាម​ការពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស គ្រូពេទ្យ​តុលាការ​លោក​នង សុវណ្ណ​រ័ត្ន បញ្ជាក់ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង ដោយ​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉ក​ហ្វី​ន។ បច្ចុប្បន្ន​សព​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​។ 

     គួររំលឹកថា កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​ល្ងាច មាន​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ប្រើ​គ្រឿងញៀន​លើស​កម្រិត​រហូតដល់​ស្លា​ប់​នៅ​ចំណុច​សណ្ឋាគា​សាន់​អេ​ន​មូ​ន បន្ទប់​លេខ​៤១២ ជាន់​ទី​៤ ទីតាំង​លេខ​៦៨​អឺ​០ ផ្លូវ​១៣៦ ភូមិ​១០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ គឺ​ដូចគ្នា​នឹង​ករណី​ខាងលើ​ដែរ។ 
      ប៉ូលិស​មូលដ្ឋាន​និយាយថា  សព​ឈ្មោះ KHITH JAMES ROBERIT ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ទេសចរណ៍ ជនជាតិ​អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ ៥៤២៥៨០៨២ ចូល​ស្នាក់នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១៧ តាម​ច្រក​អន្តរជាតិ​ភ្នំពេញ​។ 

      ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​។ លុះ​ព្រឹក​ឡើង​អ្នករៀបចំ​បន្ទប់​គោះទ្វារ​មិន ឃើញ​បើក ក៏​រាយ​កាណ៍​ទៅ​អ្នកគ្រប់គ្រង​យក​សោ​មកចាក់​ទ្វារ ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ។ 

      តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​បច្ចេក ទេស​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​អម​សាលាដំបូង​បញ្ចា​ក់ថា សព​ស្លាប់​ដោយសារ​ប្រើប្រាស់​សារធាតុ​ញៀន​ហួសកំណត់។ បច្ចុប្បន្ន​សព​ដំកល់​នៅ វត្ត​ស្ទឹងមានជ័យ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់