បុរសម្នាក់ជាពិរុទ្ធជនត្រូវបានប៉ូលិសស្រុកមោងឫស្សី​តាមដីកា

បាត់ដំបង ៖ បុរសម្នាក់ជាពិរុទ្ធជនត្រូវបានប៉ូលិសស្រុកមោងឫស្សី​ ចាប់ខ្លួនតាមអំណាចដីកាតុលាការក្នុងករណីគ្រឿងញៀន នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង៩ និ​ង​៣០នាទី នៅចំណុចភូមិជ្រៃជើង ឃុំជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា លោកវរសេនីយ៍ឯក ស​ គឹមឡុង​ អធិការប៉ូលិសស្រុកមោងឫស្សីបានដឹកនាំកម្លាំងប៉ូលិសផ្នែកជំនាញនិងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​ ឃុំខ្លួ​ន​របស់​ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់​ដំ​បង​ ​​លោក​ ជា​ វណ្ណៈ​ លេខ៣៥៤​ត.ព្រចុះថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ២០២០។

ប៉ូលិសបន្តថា ពិរុទ្ធ​ជនឈ្មោះ​ ឃឿន​​ អង្រ្កង​ ហៅ​សត់​ ភេទប្រុស​អាយុ២២ឆ្នាំ​ រស់នៅភូមិជ្រៃជើង​ ឃុំជ្រៃ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ដែលត្រូវជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តនៅស្រុកមោងឫស្សី​កាលពីអំឡុងឆ្នាំ​២០១៩​។ 

ពេលនេះប៉ូលិសបានបញ្ជូនពិរុទ្ធជន​រូបនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

-->
adverise with khmeread