ដឹងការពិតពីអ្នកប្រណាំងម៉ូតូមុខស្រស់ម្នាក់នេះច្បាស់ជាក្អួតឈាម!

ស្ដ្រីវ័យក្មេងជប៉ុនជិះម៉ូតូធំម្នាក់បានបោកប្រាស់អ្នកលេងបណ្ដាញសង្គម បន្ទាប់ពីនាងលាតត្រដាងថានាងគឺជាបុរសវ័យ៥០ឆ្នាំដែលមានសក់ទង់ដែងវែងតែប៉ុណ្ណោះ។

អ្នកជិះម៉ូតូធំរូបនោះ ដែលមានឈ្មោះលើបណ្ដាញសង្គម Twitter ថា @azusagakuyuki មានអ្នកគំាទ្រប្រមាណ១,៨ម៉ឺននាក់ដោយផុសរូបភាពរាល់ថ្ងៃនៃសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ក្នុងឈុតម៉ូតូធំ។

អ្នកគាំទ្រភ្នែកមៀមបានចាប់ផ្ដើមសង្ស័យបន្ទាប់ពីរូបភាពមួយនៃចំណាំងផ្លាតកញ្ចក់បង្ហាញមុខមនុស្សផ្សេងទៅវិញ។

បន្ទាប់មកកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ជប៉ុនមួយបានតាមរកម្ចាស់អាខោនទាល់តែឃើញ ហើយគាត់បានលាតត្រដាងថានារីវ័យក្មេងរូបនោះគឺជាបុរសអាយុ៥០ឆ្នាំម្នាក់តែប៉ុណ្ណោះ។

បុរសនោះឈ្មោះ Zonggu បានប្រើកម្មវិធីកាត់តរូបភាពដូចជា FaceApp ដើម្បីធ្វើឱ្យគាត់មើលដូចជាស្ដ្រីវ័យក្មេង ដោយគាត់ជឿថា គ្មានណាចាប់អារម្មណ៍គាត់ទេបើឃើញបុរសចំណាស់ជិះម៉ូតូធំនោះ។

ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រមិនបានខកចិត្តនោះទេ ថែមទាំងធ្វើឱ្យគាត់កាន់តែល្បីទៀតផងដោយសាររឿងនេះ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread