ក្លឹប Chelsea និង Manchester City ស្ថិតក្នុងចំណោមក្លឹបដែលចង់បានកីឡាករ Mahmoud Dahoud

        ក្លឹប Chelsea និងក្លឹប Manchester City ស្ថិតក្នុងចំណោមក្លឹបនៅក្របខណ្ឌ Premier League ដែលតាមឃ្លាំមើលស្ថានភាពរបស់ខ្សែបម្រើ Mahmoud Dahoud របស់ក្លឹប Dortmund ។

        មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅមុនរដូវកាលទិញដូររដូវក្តៅ ស្របពេលក្លឹប Everton និងTottenham ក៏កំពុងតាមឃ្លាំមើលកីឡាករអាល្លឺម៉ង់វ័យ២៥ឆ្នាំរូបនេះផងដែរ។

         Mahmoud Dahoud ដែលកើតនៅប្រទេសស៊ីរីទទួលបានការចាប់អារម្មណ៍ខ្លាំងពីលោក Thomas Tuchel គ្រូបង្វឹកក្លឹប Chelsea។ កីឡាកររូបនេះព្រមព្រៀងផ្ទេរពីក្លឹប Monchengladbach មកក្លឹប Dortmund កាលពីឆ្នាំ២០១៧ ខណៈពេលលោក Tuchel នៅដឹកនាំក្លឹបយក្សអាល្លឺម៉ង់នេះនៅឡើយ។

        ប៉ុន្តែនៅពេលដែល  Mahmoud Dahoud សម្រេចកិច្ចព្រមព្រៀងផ្ទេរ លោក Tuchel បានចាកចេញពីពហុកីឡាដ្ឋាន Iduna Park ដែលបានយកឈ្នះក្រុម Liverpool និងក្រុម Barcelona ក្នុងការប្រជែងយកកីឡាកររូបនេះ។

        កន្លងមកក្លឹប Chelsea និង Manchester City ក៏ចង់បានកីឡាករ Mahmoud ដែរ មុនពេលកីឡាកររូបនេះចូលរួមជាមួយក្លឹប Dortmund ។  Mahmoud ចូលរួមជាមួយក្លឹប Dortmund រយៈពេល៥ឆ្នាំហើយនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ៕

-->
adverise with khmeread