ក្លឹប Chelsea កំពុងថ្លឹងថ្លែងពីលទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Sergio Aguero ប្រសិនបើកីឡាកររូបនេះចាកចេញពី City

        កីឡាករ Sergio Aguero សង្ឃឹមថា នឹងបន្តលេងនៅក្របខណ្ឌ  Premier League នៅរដូវកាលក្រោយ បើទោះបីជាកីឡាកររូបនេះចាកចេញពីក្លឹប  Manchester City ក៏ដោយ។

        កិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះ នឹងចប់នៅខែមិថុនា ហើយមិនទាន់មានការចរចាកិច្ចសន្យាថ្មីនៅឡើយទេ។ គេជឿថា ក្លឹប Barcelona បានទាក់ទងមក Aguero ទាក់ទិនលទ្ធភាពផ្ទេរនៅពេលចប់កិច្ចសន្យា។

        ប៉ុន្តែលោក  Joan Laporta ប្រធានក្លឹប Barca នឹងត្រូវប្រជែងជាមួយក្លឹបផ្សេង ទៀត ដើម្បីទទួលបានកីឡាកររូបនេះ ស្របពេលក្លឹប Paris Saint-Germain និងក្លឹប  Chelsea ត្រូវគេជឿថា កំពុងតាមដានការវិវឌ្ឍរបស់កីឡាករវ័យ៣២ឆ្នាំរូបនេះ។

        កីឡាករអាហ្សង់ទីនរូបនេះ ដែលជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លឹប City មានបញ្ហាច្រើនដោយសាររបួស និងជំងឺនៅរដូវកាលនេះ ដោយបានបង្ហាញមុខត្រឹម ៥ លើកសម្រាប់ក្រុមរបស់លោក Pep Guardiola នៅគ្រប់ក្របខណ្ឌប្រកួត។

        Aguero បានសម្តែងការខកចិត្តដោយសារតែខ្វះឱកាសបង្ហាញមុខចាប់តាំងពីវិលត្រឡប់មកកាន់សកម្មភាពប្រកួតវិញកាលពីខែមករា៕

-->
adverise with khmeread