បុរសម្នាក់ទៅបង់សំណាញ់ពេលយប់ភ្លាត់ស្នៀតលង់ទឹកស្លាប់

កំពង់ឆ្នាំង ៖ មានករណីបុរសម្នាក់ទៅបង់សំណាញ់ភ្លាត់ស្នៀតលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩យប់ នៅចំណុចទំនប់តាមៀវ ភូមិសារ៉ាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

 បុរសដែលបាមស្លាប់ឈ្មោះ ឯល សុះ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មូលហេតុជនរងគ្រោះទៅបង់សំណាញ់រកត្រីនៅចំណុចខាងលើ មិនប្រយ័ត្នបណ្ដាលឱ្យលង់ទឹកស្លាប់តែម្តង។

សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពិសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹក៕
 

-->
adverise with khmeread