នៅសុខៗដាល់គាត់ចំមុខ លោកយាយអាស៊ីអាយុ ៧៦ ឆ្នាំខឹងវាយក្មេងឈ្លើយអាមេរិកវិញ បែកមាត់ដេកពេទ្យ

ស្ដ្រីចំណាស់អាស៊ីម្នាក់បានវាយបុរសពាលម្នាក់ដែលនៅសុខៗមកវាយគាត់ក្នុងទីក្រុង San Francisco និងធ្វើឱ្យបុរសនោះចូលពេទ្យដោយឈាមហូរពេញគ្រែដឹកអ្នករបួស។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១៨មីនា។

លោកយាយ Xiao Zhen Xie អាយុ៧៦ឆ្នាំបានប្រាប់ទៅកាសែត KPIX 5 របស់ទីក្រុង San Francisco ថា គាត់កំពុងឈរនៅផ្លូវបំបែកលើដងផ្លូវ Market Street កាលពីថ្ងៃពុធនៅពេលបុរសអាយុ ៣៩ ឆ្នាំដាល់លោកយាយចំមុខ។

លោកយាយ Xiao និយាយថា គាត់រកឃើញដំបងមួយនៅជិតនោះដោយប្រើវាដើម្បីការពារខ្លួន និងចាប់ផ្ដើមវាយក្មេងឈ្លើយនេះមិនព្រមដកដៃ។

ខណៈដែលលោកយាយរងរបួសភ្នែកដែលត្រូវទៅពេទ្យពិនិត្យ បុរសមិនស្គាល់អត្តសញ្ញាណនោះត្រូវបានដឹកចូលពេទ្យ។

បន្ទាប់មកលោកយាយបានព្យាយាមទៅរកអ្នកវាយប្រហាររបស់គាត់ម្តងទៀត នៅពេលដែលបុរសនោះត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវបានរារាំងដោយប៉ូលិស៕

-->
adverise with khmeread