អារ៉ាប់រួមអេមីរ៉ាតគ្រោងសាកល្បងដ្រូនបង្កើតពពកដើម្បីជំរុញទឹកភ្លៀង

ដ្រូន ដែលហោះចូលពពកផ្តល់ឱ្យពួកវានូវចរន្តអគ្គិសនីដើម្បីជំរុញពពកផលិតទឹកភ្លៀង គ្រោងនឹងធ្វើតេស្តនៅអារ៉ាប់រួមអេមីរ៉ាត។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធ។

ប្រទេសនេះបានប្រើបច្ចេកវិជ្ជាបណ្ដុះពពករួចហើយ និងកំពុងទម្លាក់អំបិលដើម្បីជំរុញទឹកភ្លៀងធ្លាក់មក។

ប៉ុន្តែជាមួយនឹងទឹកភ្លៀងជាមធ្យមនៅប្រទេសអារ៉ាប់រួមមានត្រឹមតែ ១០០ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ប្រទេសនេះចង់ផលិតភ្លៀងបន្ថែមទៀត។

ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ១៥ លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់ទឹកភ្លៀងចំនួន ៩ ផ្សេងៗគ្នា។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Reading គឺជាអ្នកដឹកនាំគម្រោងនេះ។

លោកសាស្រ្តាចារ្យ Maarten Ambaum បានពន្យល់ថាគម្រោងនេះមានគោលបំណងផ្លាស់ប្តូរតុល្យភាពបន្ទុកអគ្គិសនីលើដំណក់ពពក។

លោកបានប្រាប់ BBC ថា "ទឹកនៅក្រោមដីស្រូបទៅលឿននៅអារ៉ាប់រួមអេមីរ៉ាត ហើយគោលបំណងនៃការធ្វើបែបនេះគឺដើម្បីព្យាយាមជួយជំរុញទឹកភ្លៀង"។

ទោះយ៉ាងណាប្រទេសនេះមានពពកច្រើនដូច្នេះផែនការគឺត្រូវបញ្ចូលតំណក់ទឹកនៅក្នុងពួកវាដើម្បីបញ្ចូលគ្នានិងស្អិតជាប់គ្នាដូចជាសក់ស្ងួតទៅនឹងក្រាស់សិតសក់នៅពេលដែលវាមានចរន្តអគ្គិសនីមិនប្រែប្រួលកើតឡើង។

នៅពេលដំណក់ទាំងនោះបញ្ចូលគ្នាហើយធំល្មមវានឹងធ្លាក់ដូចភ្លៀង៕ 

-->
adverise with khmeread