Maddox ឡើងធ្វើសក្ខីកម្មប្រឆាំង Brad Pitt និងចង់ដកឈ្មោះ Pitt ចេញពីឈ្មោះពេញរបស់ខ្លួន

Maddox ជាកូនប្រុសរបស់ Angelina Jolie និង Brad Pitt បានផ្តល់សក្ខីកម្មប្រឆាំងនឹងឪពុករបស់គាត់ក្នុងអំឡុងការតតាំងក្តីលែងលះនិងការឃុំគ្រងកូនរបស់អតីតប្តីប្រពន្ធនេះ ដោយនិយាយរឿងមិនល្អជាច្រើនអំពីឪពុកជាតារាសម្តែងរបស់គាត់។

ប្រភពផ្ទៃក្នុងម្នាក់បានប្រាប់វេបសាយ Us Weekly ថា និស្សិតសាកលវិទ្យាល័យអាយុ ១៩ ឆ្នាំរូបនេះបានផ្តល់សក្ខីកម្មក្នុងនាមជាមនុស្សពេញវ័យនៅក្នុងជម្លោះនៃការឃុំគ្រងកូនៗដែលកំពុងបន្ត ដោយបន្ថែមថា ចម្លើយរបស់ Maddox "ពុំបង្ហាញមនោសញ្ចេតនាចំពោះ Brad​ សូម្បីបន្តិច"។

អ្នកនៅខាងក្នុងក៏បានបង្ហាញផងដែរថា Maddox ចង់ដកត្រកូល Pitt ចេញពីឈ្មោះរបស់គាត់ដោយស្របច្បាប់ ជាអ្វីដែលម្តាយរបស់គាត់មិនគាំទ្រទេ។

ប្រភពដដែលបាននិយាយថា "គាត់មិនបានប្រើ Pitt ជាត្រកូលរបស់គាត់នៅលើឯកសារដែលមិនស្របច្បាប់ និង ប្រើត្រកូល Jolie ជំនួសវិញ។ Maddox ចង់ផ្លាស់ប្តូរត្រកូលរបស់គាត់ទៅជា Jolie ដែលលោកស្រី Angelina និយាយថា លោកស្រីមិនគាំទ្រទេ" ។

ការទាស់ទែងគ្នារវាង Maddox និង Brad ក្នុងឆ្នាំ ២០១៦ ត្រូវគេនិយាយថាជារឿងអាក្រក់ចុងក្រោយសម្រាប់ Jolie ដែលឥឡូវនេះត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ភស្តុតាងនៃការរំលោភបំពានក្នុងគ្រួសារនៅក្នុងការកាត់ក្តីលែងលះ៕

-->
adverise with khmeread