រថយន្តកុងតឺន័របុកពីក្រោយរថយន្ត MAZDA ពេញទំហឹងខ្ទាតបុកចិញ្ចើមផ្លូវខូចខ្ទេចផ្នែកខាងក្រោយ

​ភ្នំពេញ ៖ រថយន្តម៉ាស្តាបានរងការខូចខាតផ្នែកខាងក្រោយ បន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿងលឿនពេក និងខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្ត MAZDA ពីក្រោយពេញទំហឹង បានកើតឡើងកាលពីវេលាម៉ោង៨​ និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ចំណុចមុខផ្សារជម្ពូវន្ត ភូមិជម្ពូវន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

​ តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរស្រ្តី២នាក់ទៀត បានបើករថយន្ត ម៉ាស្តា( MAZDA )មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AN-0439 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង​ ក្បាលពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 3C-2451 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របគ្នាលឿនពេកមិនប្រយ័ត្នបានបុករថយន្ត MAZDA ពីក្រោយពេញទំហឹងខ្ទាតបុកចិញ្ចើមផ្លូវរបណ្តាលឱ្យរថយន្តMAZDA ខ្ទេចផ្នែកខាងក្រោយទាំងស្រុង ។ 

ចំណែករថយន្តបង្កបន្តបើករត់គេចដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតបន្ទាយ ង៧០ត្រូវសមត្តកិច្ចឃាត់បានតែរថយន្ត, ឯអ្នកបើកនិងព្រូឡាន បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ 

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕​


 

-->
adverise with khmeread