adverise with khmeread 1

ល្បែង​បាយខុំ​

    ​ល្បែង​បាយខុំ ជា​ល្បែង​មួយ​យ៉ាង ដែល​អ្នកស្រុក​គ្រប់​ជនបទ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល គេ​តែងតែ​លេង​កំសាន្ត​នៅពេល​ទំនេរ​ម្តងម្កាល​។​

​    ​របៀប​លេង នឹង​សម្ភារៈ​សម្រាប់​លេង​គេ​ជីកដី​ជា​រណ្តៅ​តូចៗ ឬ​គេ​យក​ចាន​តូចៗ ឬ​គេ​ចោះ​ក្តារ​១ បន្ទះ​ធំ​ឲ្យ​មាន​ជម្រៅ​ចំនួន​៣ ឬ​៤ សង់ ទី​ម៉ែត្រ ធ្វើជា​រន្ធ​១០​ដាក់​គ្រាប់​សម្រាប់​លេង​។ បណ្តា​រន្ធ​ទាំងនោះ រន្ធ​ធ្វើ​ពី​ឈើ ឬ​ចាន​ស្រួល​លេង​ជាងគេ ព្រោះ​លេង​ហើយ​គេ​អាច​យកទៅ​ប្រើ​ទីណា ក៏បាន ឬ​គេ​ទុក​លេង​ថ្ងៃក្រោយ​ទៀត​ក៏បាន​។ រន្ធ​ទាំងនេះ​គេ​ធ្វើជា​២ ជួរ ១ ជួរ ៥ ៗ ឲ្យ​មាន​សណ្ឋាន​ដូច​ពងក្រពើ​។ បណ្តា​រន្ធ​ទាំង​២ ជួរ​នោះ​ក្នុង​មួយ ជួរ​មាន​រន្ធ ១ ខាងលើ​ជា​មេ ហៅថា​រន្ធ​ក្បាល​ជី​មឿង​។ លុះ​ធ្វើ​ហើយ​គេ​យក​វត្ថុ​ដែលមាន​ដុំ​តូចៗ ដូចជា​គ្រាប់​ចម្បក់ គ្រាប់​អម្ពិល សំបក​ខ្ចៅ ឬ​ផ្លែ​កន្ទួតស្រុក កន្ទួតព្រៃ​ជាដើម ដែល​អ្នកផង​និយម​យកមក​លេង​ជាងគេ​នោះ ច្រើនតែ​គ្រាប់​អម្ពិល ឬ​ក្រួស​តូចៗ ព្រោះ​ជា​របស់​ស្ងួត​ស្រួល​លេង​។ ក្នុង​រន្ធ​ទាំង ១០ នោះ​រន្ធ​ក្បាល​ជី​មឿង​ត្រូវដាក់​គ្រាប់​៥ ក្រៅពីនេះ​ដាក់​តែ​៤​គ្រាប់ៗ ស្មើគ្នា​រួមទាំង​អស់​ត្រូវជា​៥២ គ្រាប់​។​

​    ​ពេល​លេង អ្នកលេង​ទាំង ២ នាក់​អង្គុយ​ទល់មុខ​គ្នា​ម្ខាង​ម្នាក់​រន្ធ​បាយខុំ​៨​នៅ​កណ្តាល​។ ឯ​រន្ធ​ក្បាល ជី​មឿង​ត្រូវ​នៅ​ខាងស្តាំ​ដៃរ​ផងៗ​ខ្លួន​។​

​    ​សកម្មភាព​របស់​អ្នកលេង​ដូច​រូបភាព​នេះ​៖

​    ​កាលបើ​ដាក់​គ្រាប់​ហើ​យេ​ម្នាក់​ឲ្យ​ម្នាក់​ចាប់ផ្តើម​ដើរ​គ្រាប់​មុន​អ្នកដើរ​គេ​ចាប់យក​គ្រាប់​ដោយ​ដៃស្តាំ អំពី​រន្ធ​ណាមួយ​ខាង​ស្រុក​របស់ខ្លួន ដាក់ ១ គ្រាប់​ទៅក្នុង​រន្ធ ឬ​ចាន​ខាងស្តាំ ឬ​ខាងឆ្វេង​បន្ទាប់ពី​រន្ធ ឬ​ចាន​ដែល​ខ្លួន​បាន​ចាប់ពី​ដំបូង​នោះ​។ ដាក់​គ្រាប់ ១ ទៅក្នុង​រន្ធ​ចាន ឬ​ចាន​នោះ​ហើយ ដាក់​គ្រាប់ ១ ទៀត​ទៅក្នុង​រន្ធ ឬ​ចាន​បន្ទាប់​ដែល​នៅ​ជិតគ្នា​នោះ​ទៅទៀត​ដាក់ ១ រន្ធ ១ គ្រាប់ៗ ទាល់តែ​អស់​គ​គ្រប់ ដៃ​កាន់​នៅ​ដៃ​។ កាលបើ​អស់​គ្រប់​នៅ ក្នុង​ដៃត្រង់​រន្ធ​ណា ទើប​គេ​ចាប់យក​គ្រាប់​ពី​រន្ធ​បន្ទាប់​នោះ​រាយ​តទៅទៀត បើ​អស់​គ្រាប់​ត្រង់​រន្ធ​ណាមួយ​ហើយ ឃើញ​រន្ធ​មួយ​បន្ទាប់​នោះ​ទទេ​គេ​លូក កិះ​រន្ធ​នោះ ហើយ​គេ​ចាប់យក​គ្រាប់​ក្នុង​រន្ធ​បន្ទាប់​នោះ​លើកឡើង​យកមក​ទុក​នៅមុខ​គេ ហៅថា​ស៊ី​តែបើ​ស៊ី​ចំ​រន្ធ​ណា​ដែលមាន​រន្ធ​ទទេ​តទៅទៀត គេ​អាច​កិះ​ស៊ី​បន្តទៅទៀត​ទោះជា ២ ដំណ ៣ ដំណ​ក៏ដោយ​។ បើរ​ដើរ​រាយ​គ្រាប់​ទៅ​អស់​ត្រង់​រន្ធ​ណា​ហើយ​រន្ធ​បន្ទាប់​នោះ​គ្មាន​គ្រាប់​ដល់​ទៅ​២​រន្ធ នោះគេ​ហៅថា​ឃ្វាង ឥត​បាន​ស៊ី​ទេ​បើ​ដើរ​រាយ​គ្រាប់​ទៅ អស់​ត្រង់ណា​ហើយ​រន្ធ​បន្ទាប់​នោះ ឥតមាន​គ្រាប់ រន្ធ​បន្ទាប់មកទៀត​មាន​គ្រាប់​តែ ១ នោះ គេ​ហៅថា​ស៊ីម៉ង់​គឺ​ស៊ី​បាន​តែមួយ​ម៉​ង់ៗ​។​

​    ​របៀប​ចាញ់ឈ្នះ​នោះ គឺ​អ្នក​ម្ខាង​ស៊ី​អស់អ្នក​ម្ខាង​រក​គ្រាប់​ដាក់​រន្ធ​របស់ខ្លួន​ពុំបាន កាលបើ​ដូច្នេះ​អ្នកឈ្នះ​យក​គ្រាប់ ២១ ដាក់​ទៅក្នុង​រន្ធ ១ ម្តងៗ ឲ្យ​អ្នកចាញ់​ផ្លុំ​បញ្ចេញ​ពីរ​ន្ធ ឬ​ដា​ក់លើ​មាត់​រន្ធ​ឲ្យ​អ្នកចាញ់​ផ្លុំ​បញ្ចូល​ទាល់តែ​អស់​គ្រាប់​ទាំង ២១ នោះ បើ​ផ្លុំ​មិន​ចេញ ឬ​មិន​ចូល​អស់​ទេ​គេ​ជោះ ក្បាលជង្គង់​អ្នកចាញ់ ២១ ដៃ​ទើប​គេ​ចាប់​លេង​តទៅទៀត​។​

​    ​ល្បែង​បាយខុំ ជា​ល្បែង​មួយ​យ៉ាង​អាច​រាប់​ចូលក្នុង​ការហាត់​គំនិត​ខាង​គិត​លេខ និង​កលល្បិច​វាងវៃ​ក្នុង​ស្មារតី ចំពោះ​របៀប​លៃលក​រក ចំណេញ​ឲ្យ​ឃើញ​ទៅ​ពេលខាងមុខ​វែងឆ្ងាយ​ជាង​មុន​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់