រំលោភបានសម្រេចហើយសម្លាប់,៨ម៉ោងក្រោយប៉ូលិសចាប់ខ្លួនឃាតក

កំពង់ស្ពឺ ៖ បុរសជាឃាតកម្នាក់បានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេចហើយសម្លាប់ចោលក្បែរផ្លូវ ត្រូវបានកម្លាំងប៉ូលិស​បើកប្រតិបត្ដិការ​ស្រាវជ្រាវដុតដៃដុ​តជើ​ងអស់​រយៈ​ពេ​ល​ ០៨​ ម៉ោង​ ​ទើបឃាត់ខ្លួនជនល្មើស​បានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេ​លាម៉ោង ០៨និង ៣០នាទី នៅចំណុចខ្នងប្រឡា​យភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ។

ប៉ូលិសនិយាយថា ដំបូងមានពលរដ្ឋ​បានប្រទះ​ឃើញសាកសពស្រ្ដីម្នាក់​ឈ្មោះ ច​ ធ​ ភេទស្រី អាយុ៦១​ឆ្នាំ​ រស់នៅភូមិត្រពាំ​ងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ ដេកស្លា​ប់ហើយរាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋាន។ ក្រោយហេតុការ​ណ៍​ លោកឧត្ដមសេនីយ៍​ទោ​ ស​ម​ សាមួន​ ស្នងការប៉ូលិស​ខេត្ដ​កំពង់ស្ពឺ​ បា​​នបញ្ជា​កម្លាំងប៉ូលិសជំនា​ញពាក់ព័ន្ធ​ ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ដោ​យសហការ​ជាមួយសាក្សី​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ប៉ូលិសបច្ចេកទេស​កោសល្យ​វិច័យ​ គ្រូពេទ្យ​ ក្រុមបច្ចេកវិទ្យា​រហូត​កំណត់​បទល្មើស​និងចរិកសកម្មភាពរបស់ជនល្មើ​សជា​មុខសញ្ញា​បាន​ប្រព្រឹត្ដ​។ 

ប៉ូលិសបន្តថា កិច្ចការ​ស្រាវជ្រាវ​បន្ដរហូតមកដល់វេលាម៉ោង៤ល្ងាច ថៃ្ង​ខែឆ្នាំដដែល​ កម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុ​កសំ​រោ​ង​ទង​និងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់​ខេត្ដ​ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ប៉ិច ថន ភេ​ទប្រុ​ស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោ​ធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចផ្លូវប្រឡាយច្បារ​មន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារ​មន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បញ្ជូន​មកអធិការ​ដ្ឋា​ន​​ស្រុក​សំរោងទងដើម្បីសាកសួរ​។

ដោយការខិតខំប្រឹងប្រែងនិងមានភាពល្អិតល្អន់នៅក្នុងការ​ស្រាវជ្រាវ​ ជនសង្ស័យខាងលើបានឆ្លើ​យសារភាពថា «ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិ​តប្រាក​ដមែន​ មូលហេតុ​មុនដំបូង​ជនសង្ស័យបា​នធ្វេី​ស​កម្មភាព​ចាប់​រំលោភ​ដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់​ខ្លួន ​ជនសង្ស័យ​បានសម្លាប់ជនរងគ្រោះតែម្ដង​»។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានកម្លាំងប៉ូលិសស្រុក​ កសាងសំណុំរឿង​បញ្ជូន​ទៅការិ​យា​ល័យ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ ដើម្បី​ចាត់ការ​បន្ត​៕

-->
adverise with khmeread