ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅឃុំប៉ាក់ខ្លង

កោះកុង ៖​ កម្លាំងប៉ូលិសស្រុក​មណ្ឌលសីមា​ បានចុះបង្ក្រាបករណី​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុសច្បាប់​​​​ ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់​នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ វេលាម៉ោង៧និង៥០នាទីយប់នៅចំណុច ផ្លូវចូលកំពង់ផែ​ប្រមូលទិញផលនេសាទ​ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ឆែម ធីតា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរនេសាទភូមិនាងកុក ឃុំប៉ាក់ខ្លង, ២-ឈ្មោះ ណែម តុលា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ  កម្មករភូមិនាងកុក ឃុំប៉ាក់ខ្លងនិង៣-ឈ្មោះ ធឿន វិច្ឆកា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករភូមិចាំយាម ឃុំប៉ាក់ខ្លង។ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន ២ កញ្ចប់។

បច្ចុប្បន្នករណីនេះកម្លាំងប៉ូលិសបានបំពេញសំណុំរឿងបញ្ជូនទៅឱ្យប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread