ចោរស្រីម្នាក់ត្រូវប៉ូលិសក្រុង​ខេមរភូមិន្ទឃាត់ខ្លួនបន្ទាប់ពីលួចកាបូបលុយយាយអាយុ៨១ឆ្នាំ

កោះកុង ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិស ក្រុង​ខេមរភូមិន្ទឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបលុយលោកយាយអាយុ៨១ឆ្នាំ ដែលនៅក្នុងកាបូបមានលុយខ្មែរ៤លានរៀលនិងលុយអាមេរិកជា៣ពាន់ដុល្លារកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨យប់នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ប៉ូលិសនិយាយថា ដំបូងកម្លាំងប៉ូលិសក្រុង​ខេមរភូមិន្ទ​ បានទទួលពាក្យបណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅ​លើឈ្មោះ ជា សឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ដែលបានលួចយកកាបូបលុយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច។ 

ប៉ូលិសបន្តថា នៅក្នុងកាបូបមានលុយខែ្មរចំនួន ៤,០០០,០០០រៀល (បួនលានរៀល), លុយអាមេរិកចំនួន ៣៣១០ដុល្លារ ( បីពាន់បីរយដប់ដុល្លារ), ក្រវិលចំនួន១គូ, ចិញ្ជៀនចំនួន១វង់ និងខ្សែដៃលោកហធាតុពណ៌លឿងចំនួន១ខ្សែ។ 

ក្រោយមកជនរងគ្រោះបានមកហៅចៅស្រី ឱ្យមកឆែកមើលកាមេរ៉ាសុវត្តិភាព ទើបឃើញជនសង្ស័យ​ខាងលើ ពិតជាបានលួចកាបូបលុយរបស់​ដើម​បណ្ដឹង​ពិតប្រាកដមែន។ បច្ចុប្បន្ន​កម្លាំងប៉ូលិស​ បានឃាត់ខ្លួនជនសង្ស័យកសាងសុំណុំរឿងតាមនីតិវិធីច្បាប់​៕

-->
adverise with khmeread