adverise with khmeread B9ff1948 11f2 4310 9b09 678fd8e6b00e

ចោរ​ប្រដាប់អាវុធ​២​នាក់​ភ្ជង់​កាំភ្លើង​ប្លន់យ​ក​ទូរស័ព្ទ​ទំនើប​២​គ្រឿង​ពី​ស្ត្រី​ម្នាក់​

    ភ្នំពេញ ៖ ពួកចោរ​ប្រដាប់អាវុធ​២​នាក់​បាន​ភ្ជង់​គំរាម​ប្លន់​យក​ទូរស័ព្ទ​ទំនើប​អស់​២​គ្រឿង​ពី​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​លក់​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​១៩២ ផ្លូវ​៩៣ ក្រុមទី​១៩ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។ 

     ប៉ូលិស​ប៉ុស្តិ៍​បានទទួល​ពាក្យបណ្តឹង​ពី ជនរងគ្រោះ​ឈ្មោះ សេង សុ​ភី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទដៃ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ សម្ភារៈ​បាត់បង់ ៖ ទូរស័ព្ទ​ចំនួន​២​គ្រឿង ទី​១ ម៉ាក iPhone 6 ផ្លើស​ពណ៌​ទឹកមាស និង​ទី​២ ម៉ាក iPhone ពណ៌​ទឹកមាស​។ 

     ពាក្យបណ្តឹង​បានបញ្ជាក់​ថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង​១០ និង​៣០​នាទី ជនសង្ស័យ​បាន​ចូល​មករក​ទិញ​ទូរស័ព្ទ​។ ពេលនោះ​ជនរងគ្រោះ​បាន​យកមក បង្ហាញ​រួចហើយ​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​០២​គ្រឿង​ដូចខាងលើ​ដាក់ចូល​ក្នុង​កាបូប​រួច​ដក​កាំភ្លើង​ភ្ជង់​គំរាម​អ្នកលក់ ហើយ​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់