បុរសម្នាក់គេចពីចត្តាឡីស័កភ្លាត់ស្នៀតធ្លាក់ពីលើអគារស្លាប់នៅវៀតណាម

បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីធ្លាក់ពីជាន់ទី ២ នៃកន្លែងចត្តាឡីស័កនៅខេត្តហៃទិញភាគកណ្តាលប្រទេសវៀតណាម។

ជនរងគ្រោះឈ្មោះ Luong Xay Nhan អាយុ ២៤ ឆ្នាំមកពីខេត្តង៉េអានភាគកណ្តាលត្រូវបានប្រទះឃើញដេកស្តូកស្តឹងនៅលើដីក្នុងបរិវេណអន្តេវាសិកដ្ឋាន Mitraco ដែលបច្ចុប្បន្នត្រូវបានប្រើជាជំរំចត្តាឡីស័កកូវីដ១៩ នៅក្នុងទីក្រុង Ky Anh កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៨មីនា។

អាជ្ញាធរមានសមត្ថកិច្ចបានជួយសង្គ្រោះបឋម មុនពេលបញ្ជូនគាត់ទៅមន្ទីរពេទ្យ Ky Anh។

ទោះយ៉ាងណា Nhan បានទទួលមរណភាពនៅតាមផ្លូវទៅមន្ទីពេទ្យ។

មូលហេតុនៃការស្លាប់ត្រូវបានកំណត់ថាដោយសាររបួសគ្រឿងក្នុងជាច្រើនកន្លែង៕

-->
adverise with khmeread