លោកបាយដិនជំពប់ជើងជាច្រើនដងនៅលើជណ្តើរយន្តហោះ Air Force One នាំឱ្យមានសំណួរអំពីសុខភាពរបស់គាត់

ប្រធានាធិបតី ចូ បាយដិន បានជំពប់ជើងជាច្រើនដងបន្ទាប់មកក៏ដួលជុចជង្គង់នឹងជណ្តើរ នៅពេលគាត់ឡើងជណ្តើរយន្តហោះ Air Force One កាលពីថ្ងៃសុក្រទី១៩មីនា។

លោកបាយដិនអាយុ ៧៨ ឆ្នាំបានឡើងជិះយន្តហោះនៅឯមូលដ្ឋានទ័ព Joint Base Andrews មុនពេលថ្ងៃត្រង់សម្រាប់ការហោះហើរទៅកាន់ទីក្រុង Atlanta នៅពេលគាត់ជំពប់ជើងជាច្រើនលើក។

គាត់បានតោងបង្កាន់ដៃ ប្រឹងទប់ខ្លួន និងបន្តដើរទៅមុខទៀត ប៉ុន្តែក៏ជំពប់ជើងជាលើកទីពីរនិងលើកទីបី។

ពេលជំពប់ជើងលើកទីបីគឺជង្គង់គាត់ជុចនឹងជណ្តើរ។

បន្ទាប់មកគាត់បន្តឡើងជណ្តើរ មុននឹងគោរពលានៅលើយន្តហោះ ហើយក៏ដើរចូលក្នុងបាត់ទៅ។

នេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់មួយក្នុងចំណោមឧបទ្ទវហេតុជាហូរហែ ដែលបានលើកឡើងពីការព្រួយបារម្ភអំពីសុខភាពរបស់លោកប្រធានាធិបតី ហើយរឿងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកច្រឡំហៅអនុប្រធានាធិបតីកាម៉ាឡា ហារីស ថា "ប្រធានាធិបតីហារីស"។

កាលពីដើមសប្តាហ៍នេះលោកបាយដិនក៏បានពាក់ព័ន្ធនឹងជម្លោះដ៏ជូរចត់ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ដោយពូទីនថា "ឃាតករ" ដែលក្រោយមក លោកពូទីនបានជូនពរគាត់ឱ្យមានសុខភាពល្អ៕

 

-->
adverise with khmeread