បុរសម្នាក់នេះល្បិចសាហាវណាស់ បន្លំខ្លួនជាភ្នាក់ងារ "តាៗ" ដើរឆីពងក្រហមពេញសិង្ហបុរី

ដោយគ្មានលទ្ធភាពបង់ថ្លៃសេវាដល់អ្នករកស៊ីផ្លូវភេទ បុរសម្នាក់បានធ្វើពុតជាភ្នាក់ងាររបស់ "តាៗ" ហើយបានបោកបញ្ឆោតស្រីៗយ៉ាងហោចណាស់ ១១ នាក់ឱ្យដេកជាមួយគាត់ ដូច្នេះគាត់អាច "ឆីពងក្រហម" ពួកនាងបានដោយមិនបាច់អស់លុយ។

នៅពេលជនរងគ្រោះពីរនាក់ព្យាយាមផ្តាច់ទំនាក់ទំនងជាមួយគាត់ បុរសកំហូចឈ្មោះ De Beers Wong Tian Jun បានគំរាមផ្សព្វផ្សាយរូបភាពអាក្រាតរបស់ពួកនាង។ គាត់ក៏បានប្រាប់អ្នកទាំងពីរថាដើម្បីបញ្ឈប់គាត់ពីការធ្វើដូច្នេះពួកនាងត្រូវតែឱ្យគាត់ដេកជាមួយម្តងទៀត។

"តាៗ" គឺជាពាក្យមួយដែលប្រើដើម្បីពិពណ៌នាអំពីបុរសដែលចង់ស៊ីពងក្រហមមនុស្សស្រីក្មេងៗ ដោយជះលុយសន្ធឹកលើពួកនាង។

លោក Wong ដែលបច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំបានសារភាពកំហុសនៅក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍ (១៨ មីនា) ពីបទចោទប្រកាន់ចំនួន ១០ រួមទាំងការបន្លំជាច្រើនករណី។ ការចោទប្រកាន់ ២៦ ផ្សេងទៀតនឹងត្រូវយកមកពិចារណាក្នុងពេលកាត់ទោស។

ក្នុងឆ្នាំ ២០១៥ លោក Wong បានមើលការផ្សាយពាណិជ្ជកម្មរបស់អ្នករកស៊ីផ្លូវភេទតាមអ៊ីនធឺណេត ហើយយល់ថាគាត់មិនអាចមានលទ្ធភាពបង់ថ្លៃដេកជាមួយនាងៗបានទេ។

បន្ទាប់មកបុរសសិង្ហបុរីរូបនេះបានបង្កើតផែនធ្វើសេចក្តីប្រកាសនៅលើវេបសាយ Locanto ដោយស្នើសុំស្រីកំដរ ដែលគាត់ហៅថា "ស្រីតាៗ" ដើម្បីផ្តល់សេវាផ្លូវភេទដល់ "តាៗ" ជាថ្នូរនឹងប្រាក់។

យ៉ាងហោចណាស់មានស្ត្រីចំនួន ១១ នាក់ដែលមានអាយុចន្លោះពី ១៨ ដល់ ២៤ ឆ្នាំបានឆ្លើយតបនឹងការផ្សព្វផ្សាយរបស់គាត់នៅចន្លោះខែមេសាឆ្នាំ ២០១៥ និងខែមករាឆ្នាំ ២០១៦ ។

លោក Wong បានកុហកពួកនាងដោយអះអាងថាគាត់មានអតិថិជនដែលអាចបង់លុយឱ្យពួកនាងម្នាក់ៗចន្លោះពី ៨.០០០ ទៅ ២០.០០០ ដុល្លារក្នុងមួយខែសម្រាប់សេវាកម្មរបស់ពួកនាង៕

-->
adverise with khmeread